វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡាបាល់បោះកម្រិតមូលដ្ឋាន បានបញ្ចប់ដោយជោគជ័យ

អត្ថបទដោយ៖
Kien Sereyvuth

វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់បោះ កម្រិតមូលដ្ឋាន បានបញ្ចប់ដោយជោគជ័យ នាល្ងាចម្សិលមិញ ដោយសិក្ខាកាមចំនួន៣០ភាគរយ ទទួលបាននិទ្ទេសល្អ ៤០ភាគរយបានទទួលនិទ្ទេស ល្អបង្គួរ និង៣០ភាគរយបានទទួល និទ្ទេសមធ្យម ។

លោកកៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា បាននិយាយថា វគ្គនេះមានសិក្ខាកាមចំនួន៣៥នាក់ មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តស្វាយរៀង ឧត្តរមានជ័យ កណ្ដាល កំពង់ធំ កំពង់ឆ្នាំង ព្រមទាំងមកពីសាលារៀន និងសហគមន៍បាល់បោះរបស់ខេត្តព្រៃវែង ។ វគ្គដែរនេះសិក្សាលម្អិតពីទ្រឹស្ដី ពីតួនាទីគ្រូបង្វឹក ការបង្កើតក្រុមបាល់បោះ ការត្រៀមខ្លួនប្រកួត តួនាទីគ្រូមុនពេលប្រកួត និងក្រោយពេលប្រកួត ពីលោក គ្រូ អូស្ទីន ដែលជានាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់កម្ពុជា ជាគ្រូឧទ្ទេស។ 

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សង្ឃឹមថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះហើយ សូមយកចំណេះដឹងទាំងនេះទៅចែករំលែក ទៅដល់មូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់បោះអោយកាន់តែមានការផុសផុល និងរីកចំរើនបន្ថែមទៀត ។ លោក បន្តថា ក្រសួងអប់រំ បានយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ក្នុងការបណ្តុះបណ្តាលកីឡាករថ្នាល អាជ្្ញាកណ្តាល ចៅក្រម អោយកាន់តែមានសក្តានុពល លើគ្រប់ប្រភេទ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ជាពិសេស ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អោយទទួលបានជោគជ័យ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡាបាល់បោះ ធ្វើឡើងរយៈពេល៥ ដោយមានសិក្ខាកាមចូលរួមសរុប ៣៥នាក់ ទទួលបានការបង្ហាត់បង្ហាញពីលោក គ្រូ អូស្ទីន ដែលជានាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់កម្ពុជា ជាគ្រូឧទ្ទេសលើផ្នែកសេចក្តី និងការអនុវត្តនៅលើទីលាន ព្រមទាំងមានការយល់ដឹងបានច្រើនអំពីតួនាទីគ្រូ ក្នុងនោះសិក្ខាកាមទទួលបានលទ្ធផល និទេសល្អ ៣០%  និទេសល្អបង្គួរ ៤០%  និងនិទេសមធ្យមទទួលបាន៣០% ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner