វីរបុរសអាល្លឺម៉ង់ Oliver Kahn បញ្ជាក់ថា អ្នកចាំទី Alisson ល្អជាង Neuer

អត្ថបទដោយ៖
Kien Sereyvuth

អតីតអ្នកចាំទីក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្លឹប Bayern Munich កីឡាករ Oliver Kahn ជឿជាក់ថា Manuel Neuer មិនមែនជាអ្នកចាំទីលំដាប់កំពូលទៀតទេ ដោយសារបច្ចុប្បន្ន Alisson Becker របស់ Liverpool ល្អជាង ។ បន្ទាប់ពីជោគជ័យ ក្នុងការផ្ទេរពី AS Roma ទៅកាន់ Liverpool ក្នុងតម្លៃ៦៧លានផោន Alisson បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅរដូវកាលនេះ ក្នុងនោះជួយក្រុមហង្សក្រហម មិនទាន់ចាញ់ទេ ១៨ប្រកួតកន្លងមក ។

កីឡាករប្រេស៊ីលវ័យ២៦ឆ្នាំរក្សាទី បាន១១ប្រកួត និងរបូតត្រឹម៧គ្រាប់ប៉ុណ្ណោះនៅលីគ ។
សូមបញ្ជាក់ថា កាល World Cup នៅរុស្ស៊ី កីឡាករ Alisson បង្ហាញថា ខ្លួនជាអ្នកចាំទីលំដាប់ពិភពលោកពិតប្រាកដ ស្របពេល Neuer មិនមានឱកាសច្រើនបង្ហាញសមត្ថភាពនោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner