ក្លិប Napoli បានបដិសេធសំណើរបស់ក្លិប Man United ដែលចង់បានខ្សែការពារសញ្ជាតិសេណេហ្គាល់

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Napoli បានធ្វើការបដិសេធសំណើកញ្ចប់ថវិកាប្រមាណជា៩៥លានផោន ដែលក្លិបបិសាចក្រហម Man United ចង់បានខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibay នេះបើតាមការបញ្ជាក់របស់ការចុះផ្សាយ The Sunsports កាលពីម្សិលមិញ។

លោក Aurelio De Laurentiis ប្រធានក្លិប Napoli បានធ្វើការបដិសេធ តាំងតែពីមុនការបណ្តេញចេញលោក Jose Mourinho ពីក្លិបបិសាចក្រហមមកម្ល៉េះ ដោយក្លិប បានបញ្ជាក់ថា ខ្សែការពារសញ្ជាតិ សេនេហ្គាល់ រូបនេះ នឹងមិនចាកចេញទៅណាឡើយ។

គួរបញ្ចាក់ថា ខ្សែការពារស្បែកខ្មៅវ័យ២៧ឆ្នាំរូបនេះ បានបង្ហាញទម្រង់ដ៏ល្អបំផុត និងកំពុងមានឈ្មោះជាកីឡាករខ្សែការពារល្អបំផុតម្នាក់លើលោក ក្រោយការផ្លាស់ពីក្លិប Genk មក Napoli កាលពីឆ្នាំ២០១៤៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner