ក្លិបតោខៀវចង់បាន Higuain មកជំនួស Morata

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបបាល់ទាត់ Chelsea ចង់បានខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Higuain ប្រសិនបើសាកសម ក្លិបនឹងសម្រេចដាក់តម្លៃទិញយកនៅខែមករាតែម្ដង ។ កីឡាករសញ្ជាតិអាហ្សង់ទីន Higuain ត្រូវបានក្លឹប AC Milan  ខ្ចីជើងពីក្រុម Juventus នៅរដូវកាលនេះ ប៉ុន្តែហាក់ដូចជាលេងមិនបានល្អសម្រាប់ក្រុមឡើយ។

ក្លិប Chelsea ក្រោមការដឹកនាំរបស់លោក Sarri បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យ៣១ រូបនេះ ដើម្បីយកមកជំនួសតំណែងរបស់ Morata ឬ Giroud ផ្ទាល់ ដែលមានទម្រង់លេងមិនល្អស្របតាមការចង់បានរបស់ក្រុមនោះទេ។ មួយវិញទៀត ពួកគេទាំង២នាក់ខាងលើនេះ ធ្លាប់ធ្វើការជាមួយគ្នាម្ដងមកហើយកាលនៅ Napoli ដូច្នេះ ពួកគេយល់ពីគ្នាច្បាស់ ទើបបានជាចង់មកធ្វើការជាមួយគ្នាម្ដងទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner