មន្ត្រីជាន់ខ្ពស់កីឡាប្រទេសឡាវ ធ្វើទស្សនកិច្ចដើម្បីស្វែងយល់ពីហេដ្ឋារចនាសម័ន្ធ និងការអភិវឌ្ឍរីកចម្រើនកីឡានៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

មន្ដី្រជាន់ខ្ពស់ ផ្នែកកីឡា មកពីប្រទេសឡាវ ចំនួន៥រូបដឹកនាំដោយ លោក ស៊ូលីវ៉ាន់ សឺនវីឡៃ បានមកដល់កម្ពុជាកាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡានៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាផងដែរ។ មកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ប្រតិភូនេះត្រូវបានទទួលស្វាគមន៍ ដោយ លោក ម៉ិល កាដូ អគ្គនាយករងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា ព្រមទាំង មន្ដ្រីកីឡាជាច្រើនរូបទៀត។

ក្នុងឱកាសស្នាក់នៅកម្ពុជា រយៈពេល៤ថ្ងៃប្រតិភូនេះ នឹងធ្វើដំណើទស្សនាចរណ៍ក្នុងរាជធានីភ្នំពេញ អញ្ជើញទៅទស្សនាស្វែងយល់ពីដំណើរការសាងសង់ពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីដំណើរការនៃការរៀបចំពហុកីឡាដ្ឋាន ជាមួយថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា។ ក្រៅពីការធ្វើទស្សនកិច្ចស្វែងយល់ពីវិស័យកីឡា ប្រតិភូក៏មានគម្រោងទៅទស្សនាសារមន្ទីរជាតិ និងទស្សនាព្រះបរមរាជវាំងផងដែរ មុននឹងត្រឡប់ទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner