តោខៀវ Chelsea និងមាន់ខ្នាយមាស Tottenham Hutspur ឈានទៅវគ្គ៤ក្រុមចុងក្រោយ ពាន Carabao Cup

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមតោខៀវ Chelsea ១-០  Bournemouth នៅ Stamford Bridge ធ្វើសម្រេចដោយ ខ្សែប្រយុទ្ធស្លាប Eden Hazard នៅនាទី៨៤។ ខណៈក្រុម Tottenham Hutspur យកឈ្នះម្ចាស់ផ្ទះ Arsenal ២-០ ក្នុងវគ្គ១/៤ពាន  Carabao Cup កាលពីយប់មិញ។ រកបានដោយកីឡាករ Son Heung-min ក្នុងនាទីទី២០ និង Dele Alli ក្នុងនាទី៥៩។

ជ័យជម្នះមិនត្រឹមតែជួយឱ្យ Spurs អោយឡើងដល់៤ក្រុមចុងក្រោយពាន Carabao Cup ថែមទាំងស្តាមុខមាត់ការចាញ់ Arsenal ក្នុងក្របខណ្ឌ Premier League កាលពីសប្តាហ៍ទី១៨ កន្លងទៅ។ សូមបញ្ជាក់ថា វគ្គ៤ក្រុមចុងក្រោយ ពាន Carabao Cup នឹងធ្វើនៅថ្ងៃទី២២ ខែធ្នូ ដោយក្រុម Tottenham  ប៉ះ Chelsea , Burton Albion ប៉ះ Man City ធ្វើការប្រកួត២ជើងដូចគ្នាផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner