អ្នកប្រដាល់ក្នុងទ្រុងល្បីឈ្មោះ Rockie Bactol ពេញចិត្តប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករហ្វីលីពីនវ័យក្មេង Rockie Bactol បានមកដើរកម្សាន្តនៅប្រទេសកម្ពុជាជាមួយគ្រូបង្វឹករបស់ខ្លួនលោក Nicholas Lee ដែលជាអតីតអ្នកប្រដាល់ក្នុងទ្រុង ដ៏ល្បីម្នាក់។ ការដើរកម្សាន្តរបស់អ្នកទាំង២ ដើម្បីសិក្សាស្វែងយល់ពីក្បាច់គុនប្រដាល់ខ្មែរ ជាមួយនឹងលោក ហ៊ុន ច័ន្ទរាជ ជាស្ថាបនិកក្លិប Cambodian Top Team  កាលពីពេលថ្មីៗកន្លងទៅនេះ។

កីឡាករ Rockie Bactol ដែលធ្លាប់ឡើងសង្វៀន ONE Championship ពេញចិត្តប្រទេសកម្ពុជា នៅពេលរូបគេចំណាយពេលលើកដំបូងមកដើរកម្សាន្តនៅកម្ពុជា បន្ទាប់ពីសម្រាកពីការឡើងសង្វៀន។ កីឡាករហ្វីលីពីនរូបនេះ បញ្ជាក់ថា «ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ព្រោះមានអារម្មណ៍ថា ស្រស់ស្រាយ រីករាយក្នុងចិត្ត ជាមួយនឹងវប្បធម៌ដ៏សម្បូរបែប»។ លោកបន្តថា រូបគេវិលត្រឡប់ទៅទីក្រុងបាងកក ប្រទេសថៃ ដោយចំណាយពេលនៅជាមួយគ្រួសារ និងមិត្តភ្តិនាឱកាសឆ្លងឆ្នាំថ្មី។ បន្ទាប់មកនឹងចាប់ផ្តើមហ្វឹកហាត់បន្តទៀត ដើម្បីត្រៀមខ្លួនប្រកួតនាពេលខាងមុខ។

សូមបញ្ជាក់ថា កីឡាកររូបនេះ ធ្លាប់ទទួលបានជ័យជម្នះ២ដងនៅកម្មវិធី Full Metal Dojo ប្រទេសថៃ និងធ្លាប់ឈ្នះ១ ចាញ់១ នៅសង្វៀន ONE Championship ហើយកាលពីខែវិច្ជិកាកន្លងទៅ បានចាញ់កីឡាករជប៉ុន Akihiro Fujisawa ក្នុងទឹកទី៣៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner