ជនសង្ស័យម្នាក់ឆក់កាបូបនិស្សិតស្រី បានសម្រេចតែគេចមិនផុតពីសមត្ថកិច្ចខណ្ឌទួលគោក

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ៖  នៅវេលាម៉ោង ២១ និង៣០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងនៅចំណុច ខាងមុខសាលាសង្កាត់ទឹកល្អក់ទី១ ផ្លូវលេខ259  សង្កាត់ទឹកល្អក់ទី1 ខណ្ឌទួលគោក  ពីបទ:ឆក់កាបូបយួរពីនិស្សិតស្រី ខណ:ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវដោយដាក់កាបូបព្យួរលើម៉ូតូ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកបានសម្រេច ហើយជិះម៉ូតូបំណងគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍អន្តរាគមន៍ ទាន់ពេលនិងឃាត់បានជនសង្ស័យជាក់ស្តែងតែម្តង។
     ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន  ជនសង្ស័យម្នាក់ ឈ្មោះ ណុប សាមុត ភេទប្រុស អាយុ15ឆ្នាំ ជនជាតិខ្មែរ  មុខរបរ សិស្ស វិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី11D1 ស្នាក់នៅ ផ្ទះជួលលេខ226  ផ្លូវលេខ 598  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
      វត្ថុតាងចាប់យករួមមាន ៖-កាបូបយួរ01 ក្នុងនោះមាន  .ប្រាក់ដុល្លា = 40ដុល្លា .ប្រាក់រៀល = 170.000រៀល .ទូរស័ព្ទដៃ 01គ្រឿង Iphone6plus -ម៉ូតូ01គ្រឿងម៉ាក HondaC125 ពណ៍មាស ស៊េរី 2018  គ្មានស្លាកលេខ (ម៉ូតូជិះធ្វើសកម្មភាព)។
     បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner