ផលិតផលStarBalm មួយចំនួន បានឧត្ថម ទៅដល់អត្តពលិកកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

  ក្រុមហ៊ុន StarBalm ដែលជាក្រុមហ៊ុន នាំចូលនឹងចែកចាយ ផលិតផលកីឡា បានចូលរួមឧបត្ថម នូវផលិតផល មួយចំនួនទៅដល់ក្រុមអត្តពលិក ដែលចូលរួមការប្រកួត បាល់បោះជ្រើសរើសជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំឆ្នាំ២០១៨  កាលពីល្ងាចម្សិលមិញ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡាដ្ឋានជាតិ ។
  លោកពៅ ហុក ប្រធានផ្នែកទីផ្សា និងជាតំណាងក្រុមហ៊ុន StarBalm មានប្រសាស៍ថា ក្រុមហ៊ុន StarBalm គឺជាក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលសម្រាប់លេងកីឡា គោលបំណងដែលក្រុមហ៊ុន នាំយកផលិតផលមកចែកជូន កីឡាករកីឡាការិនី ក្នុងថ្ងៃគឺក្រុមហ៊ុនមានចក្ខុវិស័យ ចង់លើកស្ទួយវិស័យ កីឡានៅកម្ពុជាអោយមានភាពរីកចម្រើន ជាពិសេសគឺចង់អោយ កីឡាករកីឡាការីរបស់កម្ពុជាបានទទួលនិងប្រើប្រាស់នូវផលិតផល ដែលមានស្តង់ដាមិនប៉ះពាល់ដល់សុខភាព ។
  សូមបញ្ជាក់ថា ការប្រកួត បាល់បោះជ្រើសរើសជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំឆ្នាំ២០១៨  មានក្រុមបាលបោះចំនួន១៣ក្រុមចូលរួម ក្នុងនោះមានក្រុមនារី៥ក្រុម ។ សម្រាប់ការប្រកួតផ្នែកបុរស ចែកចេញជា២ពូល ដោយប្រកួតសន្សំពិន្ទុក្នុងពូល រួចជ្រើសរើសក្រុមខ្លាំងៗ ២ក្នុងពូលនិមួយៗឡើងទៅប្រកួត វគ្គពាក់កាណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ដែលការប្រកួតនេះគ្រោងនឹងបញ្ចប់ នៅរសៀលថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៨ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡាដ្ឋានជាតិ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner