ក្រុមបាល់បោះបុរសអាស៊ីអឺរ៉ុប បន្តឈ្នះប្រកួតទី២ ក្នុងព្រឹត្តិការណ៍បាល់បោះជើងឯកថ្នាក់ជាតិU23 ឆ្នាំ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមបាល់បោះសកលវិទ្យាល័យ អាស៊ីអឺរុបផ្នែកបុរស បានយកឈ្នះក្រុមវិទ្យាល័យហ៊ុន សែន តាខ្មៅ ក្នុងលទ្ធផល ៨០:៥១ នៅទីលានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ សម្រាបការប្រកួតវិលជុំក្នុងពូលនៃព្រឹត្តិការណ៍បាល់បោះ ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំឆ្នាំ២០១៨ ដោយប្រកួតថ្ងៃបើកឆាកបានយកឈ្នះ ក្រុមខេត្តសៀមរាប ម្តងរួចមកហើយ។

ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរុបធ្វើបានយ៉ាងល្អ ក្នុងការប្រកួតទាំង៤វគ្គ ក្នុងនោះ នៅវគ្គទី១អាស៊ីអឺរុបយកឈ្នះ ក្រុមវិទ្យាល័យហ៊ុនសែនតាខ្មៅ ក្នុងពិន្ទុ ១៩ទល់១៥, វគ្គទី២ ពិន្ទុ៣៤ទល់២៩, វគ្គទី៣ ពិន្ទុ ៥១ទល់៤១ និងវគ្គទី៤ ដែលជាវគ្គចុងក្រោយ អាស៊ី អឺរ៉ុបឈ្នះក្នុងពិន្ទុសរុប ៨០ទល់៥៥។

លោក ពៅ ហុក ប្រធានប្រតិភូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរុប បានបញ្ជាក់ថា ជ័យជម្នះ២ប្រកួតជាប់ៗគ្នារបស់សកលវិទ្យាល័យ អាស៊ីអឺរ៉ុបនាពេលនេះ អាចជឿជាក់បានថា ក្រុមរបស់លោកនឹងឆ្លងផុតពីវគ្គជម្រុះក្នុងពូល ព្រោះនៅពេលនេះក្នុងពូល«B»ក្រុមអាស៊ីអឺរ៉ុបកំពុងស្ថិតនៅលំដាប់ពិន្ទុនាំមុខគេក្នុងចំណោម៤ក្រុម។ សម្រាប់ការប្រកួតវិលជុំក្នុងពូលនេះអាស៊ីអឺរ៉ុប នៅសល់១ប្រកួតទៀតដែលត្រូវជួបជាមួយក្រុមវិទ្យាល័យ ហ៊ុនសែនផ្សារដើមថ្កូវ ដែលជាក្រុមខ្សោយជាងគេក្នុងពូល ដូចនេះលោករពឹងខ្ពស់ថាក្រុមអាស៊ីអឺរ៉ុបថានឹង ឡើងទៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ជាមិនខាន។

សូមបញ្ជាក់ថា ការប្រកួតបាល់បោះជ្រើសរើសជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំឆ្នាំ២០១៨  មានក្រុមបាក់បោះចំនួន១៣ក្រុមចូលរួម ក្នុងនោះមានក្រុមនារី៥ក្រុម។ សម្រាប់ការប្រកួតផ្នែកបុរស ចែកចេញជា២ពូល ដោយប្រកួតសន្សំពិន្ទុក្នុងពូល រួចជ្រើសរើសក្រុមខ្លាំងៗ ២ក្នុងពូលនិមួយៗឡើងទៅប្រកួត វគ្គពាក់កាណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ដែលការប្រកួតនេះគ្រោងនឹងបញ្ចប់ នៅរសៀលថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៨ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner