កីឡាទាំង១២ប្រភេទនឹងបង្ហាញខ្លួន ក្នុងពិធីបុណ្យសមុទ្រនៅព្រឹកស្អែកនេះ

អត្ថបទដោយ៖
Kien Sereyvuth

នៅសល់តែ១ថ្ងៃទៀតបណ្ណោះ ពិធីបុណ្យសមុទ្រ នឹងឈានចូលមកដល់ ហើយក្នុងនោះ កីឡាជំនាញ និងកីឡាកំសាន្តដែលគណៈកម្មជាតិអូឡាំពិកកម្ពុជា គ្រោងនឹងរៀបចំសម្តែងអបអរសាទរនៅក្នុងពិធីបុណ្យសមុទ្រនេះដែល ក៏បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់បង្ហាញមហាជនទស្សនា ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុងឆ្នាំនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន គ្រាដែលឯកឧត្តម ចុះពិនិត្យមើលទីតាំងកន្លែង ប្រកួតកីឡា និងចូលរួមកិច្ចប្រជុំអនុកម្មការរៀបចំពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ នៅខេត្តកោះកុង។

ឯកឧត្តមអគ្គលេខាធិការ បញ្ជាក់ថា បុណ្យសមុទ្រឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់បញ្ចូលកីឡាចំនួន១២ប្រភេទដើម្បីធ្វើការប្រកួត ហើយអត្តពលិកកីឡាទាំងអស់ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្ហាញឲ្យមហាជន បានទស្សនា។ ឯកឧត្តមបន្ថែមថា ចំពោះកីឡាទាំង១២ប្រភេទនេះ មានកីឡាជំនាញ និងកីឡាបែបកំសាន្ត ចែកចេញជាពីប្រភេទ គឺកីឡាលើទឹក និងកីឡាលើគោក ដោយមានកាចូលរួមពីអត្តពលិកមកពីខេត្តត្រាត ប្រទេសថៃផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ នៅខេត្តកោះកុងនេះ មានប្រភេទកីឡា១២ ចូលរួមលេង និងសម្តែង ជាពិសេសនោះ ក្នុងចំណោមប្រភេទកីឡាទាំង១២ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជ្រើសរើសប្រភេទកីឡាសក្តានុពលមួយចំនួនមកសម្តែង និងធ្វើការប្រកួតដើម្បីបំផុស និងធ្វើការផ្សព្វផ្សាយកីឡាទាំងនោះទៅកាន់មហាជន អោយបានស្គាល់ និងស្វែងយល់កាន់ទូលំទូលាយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner