មន្ត្រីកីឡា-គ្រូបង្វឹកមកពី៤៥សហព័ន្ធកីឡាជាតិចូលរួមវគ្គបណ្តុះបណ្តាលពិសេស ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលពិសេស ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រយៈពេល២០ថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់ខ្លួន ដែលមានមន្ត្រីកីឡាមកពី៤៥សហព័ន្ធ។ ថ្លែងនៅក្នុងឱកាសវគ្គបណ្តុះបណ្តាលពិសេស នៅព្រឹកថ្ងៃអង្គារនេះ លោកវេជ្ជបណ្ឌិត ស្តើង ជា អនុគណៈកម្មការវេជ្ជសាស្រ្តកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាថ្លែងថា សិក្ខាសាលានេះត្រូវបានចែកចែញជា៣វគ្គ ដោយមានប្រធានបទខុសៗគ្នា ហើយក្រៅពីនេះនៅសល់ប៉ុន្មានថ្ងៃចុងក្រោយនឹងមានការសិក្សា ពីគោលដៅពីឆ្នាំ២០១៩តទៅធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ គុណផលរបស់កីឡាករ កីឡាការិនី គ្រូបង្វឹកឲ្យកាន់ តែល្អប្រសើរឡើងបន្ថែមទៀត។

លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺសំខាន់ណាស់ ក្នុងការបង្កើនចំណេះ ដឹងលើវិស័យកីឡាដល់សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ ដូច្នេះលោកស្នើឲ្យសិក្ខាសាមទាំងអស់ គប្បីត្រូវប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឲ្យបានល្អ ជាពិសេសគឺការគោរពវិន័យ គោរពពេលវេលាសិក្សាជាដើម ដែល សមាសភាព អ្នកចូលរួមនេះមានដូចជាមន្ត្រីគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOK) លើកទី៣២ ឆ្នាំ២០២៣ និងមន្ត្រីសហព័ន្ធកីឡាជាតិនានា។

វគ្គបណ្តុះបណ្តាលពិសេសលស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់នេះបង្ហាត់បង្រៀនដោយ គ្រូឧទ្ទេសជំនាញការកីឡាកម្រិតខ្ពស់ គឺលោក Gunter Lange ជនជាតិអាល្លឺម៉ង់ ដោយយោងតាមកម្មវិធីសិក្សា គឺផ្តោតសំខាន់លើ ការយកចិត្តទុកដាក់ពិសេសលើកីឡា ដែលមានសក្តានុពល សម្រាប់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ការរក្សារចនាសម្ព័ន្ធឲ្យមាននិរន្តរភាព ការគ្រប់គ្រងគម្រោង ព័ត៌មានទីផ្សារ ការកំណត់អត្តសញ្ញាណកម្មទេពកោសល្យ និងការអភិវឌ្ឍ ការអប់រំគ្រូបង្វឹក គុណភាពកម្លាំងកាយទូទៅ និងគុណភាព កម្លាំងអត់ធ្មត់ជាដើម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner