ពានកូនហ្គោលសម្តេចតេជោ ហ៊ុន សែន លើកទី៣ នៅតារ៉ាសាគរ ខេត្ត កោះកុង មានអ្នក ចូលរួមប្រកួត៦០នាក់

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៣ ដែល គ្រោង និងរៀបចំធ្វើនៅទីលានកីឡាវាយកូនគោល តារាសាគរ ខេត្ត កោះកុង ដំណើរការប្រកួតផ្លូវការ នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ។ តាមការបញ្ជាក់ពី ឯ ឧ ជា បូរ៉ា ជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បញ្ជាក់ ថា ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៣ ឆ្នាំ២០១៨នេះ សហព័ន្ធ បានជ្រើសរើស ទីលានកីឡាវាយកូនគោល តារាសាគរ ដើម្បីអោយកីឡាករការិនីប្រកួតប្រែង ក្នុង គោលបំណងចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ ដែលធ្វើឡើង នៅកោះកុង ។

ឯ ឧ អះ អាងថា ការប្រកួតនេះសហព័ន្ធបានទទួលការចុះឈ្មោះចូលរួមប្រកួតចំនួន៦០នាក់ ដែលកីឡាករ ភាគ ច្រើនជាមន្រ្តីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាល និងអង្គទូតប្រចាំកម្ពុជា ។ ឯ ឧ ពន្យល់ថា មូលហេតុ ពាន រង្វាន់ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមន្រ្តីជាន់ខ្ពស់និងអង្គទូតចូលរួមប្រកួតនោះ ក៍ព្រោះតែ សហព័ន្ធ ចង់បំផុសអភិវឌ្ឍន៍វិស័យកីឡាវាយកូនគោលនៅកម្ពុជា និងចង់បង្ហាញដល់យុវជន និងកីឡាករការិនីថា កីឡាវាយកូនគោលទោះបីអាយុច្រើនប៉ុណ្ណាក៍អាចក្លាយជាកីឡាករការិនីបានដែរ ។

សូមជម្រាប់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុនសែនលើកទី៣ ចែកចេញជា២ប្រភេទអាយុ កីឡាករការិនីក្មេងៗប្រកួតលើវិញ្ញាសាឯកត្តជន រីឯកីឡាករដែលមាន វ័យចំណាស់ប្រកួតលើវិញ្ញាជាក្រុម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner