ស្ថាប័ន WBC សម្រេចចិត្តរៀបចំ ការប្រកួតឡើងវិញរវាងជើងខ្លាំងទម្ងន់ធ្ងន់ Tyson Fury និង Wilder

អត្ថបទដោយ៖
Kien Sereyvuth

ជើងខ្លាំងទម្ងន់ធ្ងន់ Tyson Fury ជាមួយម្ចាស់ខ្សែក្រវាត់ Deontay Wilder ត្រៀមជួបគ្នាម្តងទៀត បន្ទាប់ពីស្ថាប័ន WBC សម្រេចរៀបចំការប្រកួតឡើងវិញ ។ កីឡាករអង់គ្លេស Fury និងកីឡាករអាមេរិក Wilder ដែលបានឈ្នះគ្រប់ប្រកួតមុនប៉ះគ្នា បានស្មើពិន្ទុគ្នាយ៉ាងចម្រូងចម្រាស និងរំភើបពេលប៉ះគ្នាលើកដំបូង កាលពីថ្ងៃសៅរ៍ទី១ ខែធ្នូ ឆ្នាំ២០១៨ នៅ Los Angeles។

ថ្វីបើ Wilder វាយឱ្យអាជ្ញាកណ្ដាលរាប់ Fury ក្នុងទឹកទី៩និងទី១២ក្ដី តែអ្នកមើលភាគច្រើនគិតថា Fury គួរតែឈ្នះការប្រកួត ។
ចៅក្រមម្នាក់បានផ្ដល់ពិន្ទុឱ្យ Wilder ឈ្នះ ១១៥-១១១, ចៅក្រមម្នាក់ឱ្យ Fury ឈ្នះ១១៤-១១២ និងចៅក្រមម្នាក់ទៀតឱ្យស្មើគ្នា១១៣-១១១៣។

អ្នកទាំង២បានបង្ហាញជំហរចង់ជួបគ្នាម្ដងទៀតដើម្បីជម្រះបញ្ជី ខណៈ Fury ចង់ឱ្យការប្រកួតឡើងវិញធ្វើនៅក្នុងប្រទេសអង់គ្លេស  ។
សូមបញ្ជាក់ថា ចំពោះសង្វៀន និងកាលបរិច្ឆេទ នៃការប្រកួត លើកទី២ រវាងកំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ខាងលើ នៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner