១គ្រាប់របស់ Salah ធ្វើអោយក្លឹប Liverpool បន្តទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈ៣ពូលផ្សេងទៀតក៏រកឃើញក្រុមឡើងដែរ

អត្ថបទដោយ៖
Kien Sereyvuth

១គ្រាប់ នៅនាទី៣៤ របស់ Mohamed Salah បានធ្វើឲ្យ Liverpool យកឈ្នះ Napoli ១:០ ហើយបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ២ នៃពូល C ខណៈលេខ១ ក្លឹប Paris Saint Germain Paris Saint Germain យកឈ្នះ Red Star ៤:១  Red Star  ។ ចំណែកឯ Napoli បានលេងពាន Europa League ។

ចំពោះ៣ពូលផ្សេងទៀតដែលបន្តទៅវគ្គ១៦ក្រុមចុងក្រោយ ក្របខណ្ឌ UEFA Champions League នោះ ពូល A មាន Borussia Dortmund និង Atletico Madrid , ពូល B Barceona និង Tottenham Hotspur, ពូល D FC Porto និង Schalke 04 ។

រីឯក្រុមលេខ៣ដែលបានកៅអីទៅលេង Europa League មានដូចជា Galatasaray, Napoli, Club Brugge និង Inter Milan ។
គួរបញ្ជាក់ថា យប់នេះនឹងមានការប្រកួត៨គូទៀត ដើម្បីស្វែងរក៨ក្រុមយកទៅបង្គ្រប់នៅវគ្គ១៦ក្រុមចុងក្រោយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner