ខ្សែបំរើវ័យក្មេង Phil Foden បន្តកុងត្រាថ្មី៦ឆ្នាំជាមួយ Man City

អត្ថបទដោយ៖
Kien Sereyvuth

ក្លឹប Man City បានបន្តកិច្ចសន្យាថ្មីជាមួយខ្សែបម្រើវ័យក្មេង Phil Foden រយៈពេល៦ឆ្នាំទៀតជាមួយ ដោយទទួលបានថ្លៃនឿយហត់ ៣០,០០០ ផោនក្នុងមួយសប្ដាហ៍ ។ ធៀបទៅនឹងតារាឆ្នើមរបស់ក្លិប Raheem Sterling  ដែល ទើបបន្តកិច្ចសន្យាថ្មីក្នុងខែវិច្ឆិកាកន្លងទៅ Foden មានប្រាក់ខែតិចជាង១០ដង ពោលគឺ Sterling ទទួលបាន៣០០,០០០ផោនក្នុងមួយសប្ដាហ៍ដែលជាប្រាក់ខែខ្ពស់បំផុតនៅ Man City និងក្នុងចំណោមកីឡាករជនជាតិអង់គ្លេស ។

កុងត្រារបស់ Foden មានដាក់បញ្ចូលលក្ខខណ្ឌលើកទឹកចិត្តនិងរង្វាន់ជាច្រើនអាស្រ័យតាមគុណផលនិងសមិទ្ធផលជាក់ស្ដែងរបស់គេ ។ កីឡាករដែលដុះដាលចេញពីថ្នាលយុវជន Man City ផ្ទាល់មកទល់ពេលនេះបានចូលលេង១៣លើកសម្រាប់ក្រុមជើងឯក Premier League រួមទាំងការប្ដូរ ចូលអំឡុងពេលចាញ់ Chelsea ចុងសប្ដាហ៍មុនផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner