អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរទោចក្រយាន សម្លឹងឃើញការ វិវឌ្ឍន៍សមត្ថភាពកីឡាករការិនីថ្នាលមានការកើនឡើង អាចប្រជែង មេដាយពីស៊ីហ្គេម នៅហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

ក្រោយឆ្លងកាត់ការប្រកួត៥លើក ក្នុងពានរង្វាន់ប្រណាំងកង់ឡើងភ្នំ ឆ្នាំ២០១៨ ដែលធ្វើនៅទីលានប្រណាំង សង្កាត់ព្រែកលៀប សង្កាត់កោះដាច់ រាធានីភ្នំពេញ ភ្នំជៀល ខេត្តកំពង់ស្ពឺ ភ្នំបាសិតខេត្តកណ្តាល និងបញ្ចប់នៅលើភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងទៅ ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោកឧកញ្ញ៉ា វង់ ខាន់ពៅ វាយតម្លៃថា វិញ្ញាសាកង់ភ្នំ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការចូលរួមយ៉ាងផុសផុល ពីសំណាក់កីឡាករការិនី ក្នុងនោះសហព័ន្ធបានសម្លឹងឃើញ ការវិវឌ្ឍន៍សមត្ថភាពរបស់កីឡាករការិនីថ្នាលកាន់តែល្អប្រសើរឡើង ត្រៀមការប្រកួតកម្រិតអន្តរជាតិនានា ពិសេស ស៊ីហ្គេម នៅប្រទេសហ្វីលីពីនខាងមុខនេះ ។

ដោយឡែក លោក ម៉ៃឃ័រ តំណាងក្រុមហ៊ុន Khmer Beverages ដែលបានឧបត្ថម ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បានបង្ហាញជំហរថា នៅតែបន្តគាំទ្រព្រឹត្តិការណ៍មួយនេះ ដ្បិតចក្ខុវិស័យក្រុមហ៊ុន ចង់ចូលរួមជម្រុញអភិវឌ្ឍន៍វិស័យកីឡា នៅកម្ពុជា ។

គួរបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា បានបង្ហាញក្តីសង្ឈឹមខ្ពស់ថា អត្តពលិកទាំង២វិញ្ញាសា ក្នុងនោះមាន វិញ្ញាសាកង់ភ្នំ និងវិញ្ញាសាប្រណាំងលើផ្ទៃរៀប មានលទ្ធភាពច្រើនសម្រាប់ការប្រជែងមេដាយមកជូនកម្ពុជា នៅស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាឆ្នាំ២០១៩ ខណៈការហ្វឹកហាត់ត្រៀមមានរយៈពេលវែងគ្រប់គ្រាន់ មានគ្រូបង្វឹកបរទេស មានការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុន Khmer Beverages ដែលបានលើកទឹកចិត្តអត្តពលិក កាន់តែមានកម្លាំងចិត្តក្នុងការប្រកួតប្រជែង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner