ការប្រកួតកីឡាបាល់បោះជើងឯកថ្នាក់ជាតិ ២០១៨នេះ នឹងមានចំនួន១៣ក្រុម ចូលរួម

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតកីឡាបាល់បោះយុវជន អាយុក្រោម២៣ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា ប្រចាំឆ្នាំ២០១៨នេះ មាន១៣ក្រុមចូលរួម ក្នុងនោះបុរស៨ក្រុម និងនារី៥ក្រុម បានធ្វើពិធីបើកជាផ្លូវការ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ ។

អគ្គលេខាធិការ សហព័ន្ធកីឡាបាល់បោះកម្ពុជា លោក កៅ កាន់ណាលី បញ្ជាក់ថា ការប្រកួតឆ្នាំនេះ មានក្រុម១៣ចូលរួម ក្នុងនោះមានផ្នែកបុរស ៨ក្រុម ចែកជា២ពូល ដើម្បីស្វែងរក២ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេ បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ខណៈផ្នែកនារី មាន៥ក្រុមនឹងប្រកួតវិលជុំ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯកតែម្តង ។

លោក បន្តថា ចំពោះប្រាក់រង្វាន់វិញ ជើងឯក ទទួលបានពានរង្វាន់១ មេដាយមាស១៥គ្រឿង អមដោយប្រាក់រង្វាន់ ១លាន៥សែនរៀល, រងជើងឯក មេដាយប្រាក់១៥គ្រឿង អមដោយដោយប្រាក់រង្វាន់ ១លានរៀល និងលេខ៣ មេដាយសំរឹទ្ធ១៥គ្រឿង អមដោយទឹកប្រាក់ ៦០ម៉ឺនរៀល ។

លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា មានប្រសាសថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីផ្តល់ឪកាសអោយកីឡាករ កីឡាការិនីវ័យក្មេង បានផ្លាស់ប្តូរបទពិសោធន៍ បញ្ចេញសមត្ថ ភាពបច្ចេកទេស ទេពកោសល្យ ទៅវិញទៅមក ឆ្ពោះទៅប្រជែងជើងឯកប្រចាំឆ្នាំ ។ ជាមួយគ្នានេះ លោកអនុប្រធានសហព័ន្ធ ក៏បានជម្រុញឲ្យកីឡាករ កីឡាការិនី ធ្វើការប្រកួតដោយយុត្តិធម៌ គោរពបទបញ្ជាបច្ចេកទេស គោរពអាជ្ញាកណ្តាល និងគោរពក្រមសីលធម៌ផងដែរ ។

ចំណែកឯ លោក ពៅ ហុក គ្រូកីឡាក្លឹបបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជាក់ថា អាស៊ីអឺរ៉ុបបានបញ្ជូន២ក្រុមចូលរួម មានបុរស-នារី ដោយរំពឹងថា ក្រុមបាល់បោះផ្នែកបុរស មានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះមេដាយមាស ដោយកាលពីកន្លងទៅក្រុមបាល់បោះ អាស៊ីអឺរ៉ុប គឺជាក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាលចាស់ ។

នេះគឺជាថ្ងៃទី១ ដែលក្រុមអាស៊ីអឺរ៉ុប បុរសនារីបានជួបប្រកួតជាមួយក្រុម ខ្លាំងៗទាំងពីរតែម្តង ជាពិសេសគឺក្រុមបុរសដែលប្រកួតជាមួយក្រុមខេត្តសៀមរាប ដែលជាក្រុមខ្លាំង ប៉ុន្តែលោក នៅតែរំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ដើម្បីប្រជែងពិន្ទុឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្តីសង្ឃឹម ៧០% ក្នុងការឈ្នះមេដាយមាសផ្នែកបុរស ។

ចំពោះលទ្ធផលថ្ងៃទីនេះ ក្រុម Conquistadors 49:39 ក្រុមខេត្តពោធិសាតិ  ,  ខេត្តស្វាយរៀង 39:62 ក្រុមក្រសួងសេដ្ឋកិច្ច , ក្រុមវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ 12:60 ក្រុមវិទ្យាល័យ ហ៊ុន សែន តាខ្មៅ  ខេត្តកណ្តាល និងក្រុម សកលវិទ្យាល័យអាស៊ីអឺរុប 48:43 ក្រុមខេត្តសៀមរាប ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner