ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ ចាត់ទុកថា ចំនួននៃអ្នកចូលរួមរបស់កីឡាករ កីឡការិនី និងបច្ចេកទេសមានការកើនឡើងខ្លាំង

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ ឯ ឧ ច័ន្ធ សារុន បានចាត់ទុកថា ការចូលរួមរបស់កីឡាករ កីឡាការិនី និងសមត្ថភាព បច្ចេកទេសមានការកើនឡើងខ្លាំង ការបញ្ជាក់នេះធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅសាលកីឡា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីយប់មិញ ។

តាមការបញ្ជាក់ពីលោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអោយដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លឹប១៧ចូលរួម និងកីឡាករ កីឡាការិនីសរុប ១៥៣នាក់ ប្រកួតប្រចែងលើ៣វិញ្ញាសា គឺវិញ្ញាសា មេគុនទ្វាដៃ បុរសនារី វិញ្ញាសាសមប្រយុទ្ធ បុរស នារី និងវិញ្ញាសាប្រយុទ្ធបុរសនារី ។

ឯ ឧ ច័ន្ទ សារុន បានវាយតម្លៃខ្ពស់ចំពោះ ព្រឹទ្ធាចារ្យគុនល្បុក្កតោ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី ក្លឹបទាំង១៧ មកពីរាជធានី-ខេត្តទាំងអស់ ដែលបានធ្វើការប្រកួតប្រជែងបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព ក្នុងការប្រកួតថ្នាក់ជាតិឆ្នាំនេះ ។ ឯ ឧប្រធាន បញ្ជាក់ថា គុនល្បុក្កតោ គឺជាក្បាច់គុនអត្តសញ្ញាណជាតិ  ដែលពោរពេញទៅដោយសិល្បៈវប្បធម៌ដ៍សម្បូរបែប ដែលជនជាតិមួយនេះបង្កើតឡើង ដើម្បីជាគ្រឹះដ៏រឹងមាំ សម្រាប់កសាងប្រជាជាតិរបស់ខ្លួនតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ។

ការប្រកួតកីឡាគុនល្បុក្ក តោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលទទួលបានការឧត្ថមគាំទ្រតាមរយៈក្រសួងអប់រំ យុវជន និងកីឡានេះ ដោយក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករកីឡាការិនីគុនល្បុក្កតោបង្ហាញនូវទេពកោសល្យ វាស់ស្ទង់កម្រិតបច្ចេកទេសបំផុសការផ្សព្វផ្សាយ ដោយឈរលើគោលការណ៍អភិរក្ស និងអភិវឌ្ឈន៍ប្រកបដោយ និរន្តរភាពនៃក្បាច់គុនដូនតាខ្មែរដ៏ចំណាស់មួយនេះ ។

យើងសង្គេតឃើញថា ការចូលរួមរបស់កីឡាករកីឡា ការិនីមានការកើនឡើងគុណភាពនៃកម្រិតបច្ចេកទេសមានការរីកចម្រើន គុណផលរបស់កីឡាករ កីឡាការិនី ដែលកើតឡើងដោយសារការយកចិត្តទុកដាក់ពីសំណាក់ គ្រូបង្វឹកមានកើនឡើងគួរជាទីមោទនៈ ។
ចំពោះលទ្ធផលវិញ វិញ្ញាសាប្រយុទ្ធបុរស ទម្ងន់ ៥៨-៦១ គីឡូក្រាម មេដាយមាស កីឡាករ ឌឹម ង៉ែត មេដាយប្រាក់ សុខ ឈុន កីឡាករ មេដាយសំរិទ្ធ កីឡាករ ខន គា ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៤២-៤៥ គីឡូក្រាម  មេដាយមាសកីឡាការិនី ប៊ី សៀវឆេង មេដាយប្រាក់ កីឡាការិនី គង ស្រីនីន មេដាយសំរិទ្ធ សុខ ប៊ុនហឿន, វិញ្ញាសាទ្វារមេគុនដៃបុរស មេដាយមាស កីឡាករ អ៊ៃ សំអុន មេដាយប្រាក់ កីឡាករ ហេង ខុន ខណៈមេដាយសំរឹទ្ធ កីឡាករ ព្រុំ ពេញពិសាល ។ ចំណែកឯវិញ្ញាសាទ្វារមេគុនដៃនារី មេដាយមាស កីឡាការិនី ស៊ិន សៀវ សៀន និងមេដាយប្រាក់ កីឡាការិនី ភិរម្យ មុន្នីរ័ត្ន ខណៈមេដាយសំរឹទ្ធ កីឡាការិនី សុន សុធា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner