ក្លឹបសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បញ្ជូនក្រុមបាល់បោះបុរស នារី របស់ខ្លួនចូលរួមការប្រកួតកីឡាបាល់បោះ យុវជនអាយុក្រោម២៣ឆ្នាំ ជើងឯកថ្នាក់ជាតិ ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

ក្លឹបកីឡាបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានប្រកាសបញ្ជូនក្រុមបាល់បោះបុរសនារី របស់ខ្លួន ចូលរួមប្រកួតកីឡាបាល់បោះយុវជនអាយុក្រោយ២៣ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា ដែលគ្រោងនឹងប្រកួតនាថ្ងៃទី១១ ធ្នូស្អែកនេះ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាអគារថ្មី នៃពហុកីឡដ្ឋានជាតិ។

ថ្លែងនៅក្នុងសន្និសីទសារពត៌មាន,លោក ពៅ ហុក គ្រូកីឡា សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍នេះអាស៊ីអឺរ៉ុបនឹងបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយ ចំនួន២ក្រុម ជាមួយនឹងបណ្តាក្រុមបាល់បោះផ្នែកមកពីបណ្តាខេត្តនានាសរុបចំនួន៨ និងផ្នែកនារីមានចំនួន សរុបចំនួន៥ក្រុម ។ លោក បានបង្ហាញឲ្យឃើញនូវក្តីសង្ឃឹមខ្ពស់សម្រាប់វិញ្ញាសាផ្នែកបុរស ដែលអាចឈានដល់ ចំណាត់ថ្នាក់លេខ១ ឬលេខ២ ពីព្រោះថាក្រុមអត្តពលិកលើប្រភេទកីឡានីមួយៗកំពុងតែមានសក្តានុពលខ្ពស់ ដែលតែងតែឈ្នះមេដាយមាសជាច្រើននាពេលកន្លងមក ជាពិសេសគឺផ្នែកបាល់បោះនេះក៏អាស៊ីអឺរ៉ុបធ្លាប់ឈ្នះ មេដាយមាសនៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិគ្រប់កម្រិតអាយុផងដែរ ។

កាលពីឆ្នាំមុនកីឡាករបាល់បោះអាយុក្រោម១៨ឆ្នាំក៏ឈ្នះមេដាយមាសដែរ ហើយសម្រាប់ការប្រកួតឈុតU23 ឆ្នាំនេះក៏លោកគ្រោងនឹង បញ្ជូនឈុតយុវជនU18 ទៅចូលរួមប្រកួតជាមួយឈុតU23ខ្លះៗដែរ ដែលនេះគឺជាគោលដៅបង្កើនគុនភាព បច្ចេកទេសឲ្យកាន់តែខ្លាំងក្លា។ តាមរយៈព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់បន្ថែមក្នុងការអភិវឌ្ឍគុណភាព កីឡាករកីឡាការិនីបាល់បោះរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺជាចូលរួមចំណែកក្នុងការ ពន្លឿនបច្ចេកទេស ការអភិវឌ្ឍជាមួយសហព័ន្ធជាតិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា សម្រាប់ថ្នាលយុវជនរបស់ ខ្លួនឲ្យទទួលបាននូវសមិទ្ធផលជាផ្លែផ្កា ក្នុងការឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

លោក ពៅ ហុក បានសម្តែងការដឹងគុណចំពោះគណៈគ្រប់គ្រង ជាពិសេសឯកឧត្តម ឌួង លាង ប្រធាន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលតែងតែចំណាយធនធាន និងលើកទឹកចិត្តគ្រប់ពេលវេលា ទាំងអស់ សម្រាប់ការចូលរួមប្រកួតនានា នាពេលកន្លងមក។ បើតាមការបញ្ជាក់ដោយឡែកពីលោក កៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា បានឲ្យដឹងដែរថា ការប្រកួតកីឡាបាល់បោះយុវជនអាយុក្រោយ២៣ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨នេះ ផ្នែកបុរសដែលមាន៨ក្រុមនោះត្រូវបានចែកចែញជាពីរពូល និងផ្នែកនារីមាន៥ក្រុម ដែលចាប់ផ្តើម ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner