ក្រុមម្ចាស់ជើងឯក KHMER RALLY RAID 2018 ប្តេជ្ញាការពារតំណែងនៅឆ្នាំក្រោយៗទៀត

អត្ថបទដោយ៖
ហេង វណ្ណា

បន្ទាប់ពីសហការគ្នាដណ្តើមបានពាន ប្រណាំងរថយន្ត KHMER RALLY RAID 2018 ថ្មីៗនេះ អ្នកបើកបរ សំ ទិត្យមិនា និងជំនួយការអ្នកបើកបរ សេក ច័ន្ទដារ៉ា បានប្តេជ្ញាការពារតំណែងជើងឯក ឲ្យបាននៅឆ្នាំ២០១៩ ខាងមុខ។ អ្នកប្រណាំងដែលពោរពេញដោយបទពិសោធន៍ទាំង២ បានបញ្ជាក់ថា ចំណុចសំខាន់ដែល ធ្វើឲ្យក្រុមលោកទទួលបានជោគជ័យ ចំណាត់ថ្នាក់លេខ១ ពីការប្រកួតកម្រិតអន្តរជាតិ ដែលរៀបចំដោយក្រុម KARA កម្ពុជា គឺកើតចេញពីការសហការគ្នាជាធ្លង់តែមួយ ក្នុងការបើកបរ និងការបង្ហាញផ្លូវដោយយកចិត្តទុកដាក់ពីជំនួយការអ្នកបើកបរ លើស្ថានផ្លូវឧបសគ្គ ដ៏ស្មុគស្មាញ។ ជាមួយគ្នានេះ កីឡាករទាំង២ ក៏បានថ្លែងអំណរគុណ ដល់អ្នកឧបត្ថម្ភដែលតែងតែជួយជ្រោមជ្រែងសម្រាប់ការចូលរួមប្រកួតប្រជែងវាស់ស្ទង់សមត្ថភាព ដើម្បីពង្រឹងបច្ចេកទេស ឈានឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិធំនាខាងមុខ តំណាងឲ្យប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត KHMER RALLY RAID 2018 ដែលប្រកួតឆ្លងកាត់ខេត្តចំនួន៣ មានកំពង់ស្ពឺ ព្រះសីហនុ និងកំពតគឺជាការប្រកួតមួយ ដែលយកលំនាំស្តង់ដាការ ប្រកួត RALLY កម្រិតទ្វីបអាស៊ីមកអនុវត្ត ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសដល់ អត្តពលិក កីឡាយានយន្តកម្ពុជា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner