សហព័ន្ធកីឡាទូកក្តោងកម្ពុជាប្រកាសពីការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីពង្រីកគុណភាពអត្តពលិក ក្នុងពិធីបុណ្យសមុទ្រ ខេត្តកោះកុង

អត្ថបទដោយ៖
ហេង វណ្ណា

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានជម្រាបជូនដំណឹងជាផ្លូវការ ថ្មីៗនេះជូនដល់ក្លិប-សមាគម និងសាធារណជន ដែលស្នេហាកីឡាឲ្យបានជ្រាបថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជានឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពង្រីកគុណភាពអត្តពលិក និងពន្លឿនការអភិវឌ្ឍបន្ថែមទៀត ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តកោះកុង ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលនឹងប្រារព្វធ្វើឡើង នៅខេត្តកោះកុង។ ចំពោះវិញ្ញាសារដែលដាក់ឲ្យប្រកួត រួមមាន៖ ១-វិញ្ញាសាទូកក្តោង  Windsurfing Sail 7.8M2 to 8.5M2 និង២-វិញ្ញាសា ទូកក្តោង Windsurfing Sail 4.0M2 to 6.5M2 ដែលការទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃ ផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការសហព័ន្ធកីឡាក្តោងកម្ពុជា នៃអគារគណៈកម្មាធិការអូឡាំពិកកម្ពុជា ឬតាមទូរស័ព្ទលេខ ០៧៧ ៦៦១៦៥៩ និង ០១០ ២៧០១៧៨។

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ ឯកឧត្តម ហ្គោដុន ថាង (H.E GORDON TANG) អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទូក ក្តោងកម្ពុជា ដែលតែងតែជួយឧបត្តម្ភគាំទ្រដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងលើកកម្ពស់វិស័យកីឡាទូក ក្តោងកម្ពុជាកាន់តែល្អប្រសើរជាលំដាប់។ សូមរម្លឹកថា សហព័ន្ធកីឡាទូកក្តោងកម្ពុជាទើបនឹងបញ្ជូនគ្រូបង្វឹក១ រូបគឺ លោក សោម សុទ្ធរិទ្ធិពង្ស និង កីឡាករចំនួន ២រូប គឺកីឡាករ សូត្រ មេសា និងកីឡាករ ហៀង ស៊ុនហេង ទៅទៅចូលរួម ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង  ASAF ASIAN WINDSURFING CHAMPIONSHIP 2018 នៅទីក្រុងហ្សូហៃ ប្រទេសចិន ដែល រៀបចំឡើងដោយសមាគមកីឡាទូកក្តោងប្រទេសចិន និងមានការគាំទ្រដោយសហព័ន្ធកីឡាទូកក្តោងអាស៊ី ដែលមានកីឡាករចូលរួមប្រកួតសរុប១៧០រូប មកពី១៣ប្រទេស ដែលការចូលរួមនេះនឹងបានជួយផ្តល់នូវ បទពិសោធន៍ដ៏មានតម្លៃជាច្រើនដល់កីឡាករទាំង២រូប របស់កម្ពុជា ក្នុងការអភិវឌ្ឍនូវបច្ចេកទេសរបស់ពួកគេ ត្រៀមក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពិន និងត្រៀមប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner