ក្រុមហ៊ុនដូនពេញម៉េតហ្វាម បានឧបត្ថម្ភអត្តពលិក២រូប ទៅចូលរួមប្រកួតព្រឹត្តិការណ៍ Marathon 2018 នៅប្រទេស សិង្ហបុរី

អត្ថបទដោយ៖
ហេង វណ្ណា

លោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារផលិតផល STARBALM ថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមហ៊ុនដូនពេញម៉េនតហ្វាម ដែលនាំចូលនៅផលិតផល STAR BALM បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន និងថវិកា ដើម្បីជាមធ្យោបាយ ក្នុងការធ្វើ ដំណើរទៅប្រកួតព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅសិង្ហបូរី។ ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិតផល STAR BALM មិនត្រឹមតែឧបត្ថម្ភ វិស័យកីឡា ប៉ុណ្ណោះទេថែមទាំងចូលរួមលើកកម្ពស់សុខភាពកីឡាករ កីឡាការិនី និងអ្នកលេងកីឡាផងដែរ ជាពិសេសនោះ បានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ និងបំផុសឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡា ដើម្បីសុខភាពផងដែរ។
 
ដោយឡែកកីឡាការនី ហេង ម៉េងជូ និងកីឡាករ ម៉ាវីរ៉ូ បង្ហាញក្តីសប្បាយរីករាយ ក្រោយទទួលបានការឧបត្ថម្ភពីផលិតផល STAR BALM ទៅចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិ លើកដំបូង ខណៈកីឡាមួយនេះពុំធ្លាប់ទទួលបានការឧបត្ថម្ភពីមុនមកនោះ ហើយពួកគេបានជំរុញលើកទឹកចិត្តឲ្យកីឡាករការិនីដទៃទៀត ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីទទួលយកឱកាសដូចពួកគាត់។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Standard chartered Singapore Full Marathon 2018 ចាប់ផ្តើមពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ មានអន្តពលិកចូលរួមប្រមាណជា ៥០០០នាក់ ក្នុងនោះកម្ពុជាបញ្ជូនអត្តពលិក២រូប  គឺកីឡាករ ម៉ា វីរ៉ូ ប្រកួតវិញ្ញាសាររត់៤២គីឡូម៉ែត្រ និងកីឡាការិនី ហេង ម៉ីជូ ប្រកួតវិញ្ញាសាររត់២១គីឡូម៉ែត្រ។ សូមបញ្ជាក់ថា  ផលិតផល STARBALM គឺជាផលិតផលមួយជួយព្យាបាលសាច់ដុំ និងសន្លាក់យ៉ាងស័ក្កិសិទ្ធ លើសពីនេះទៀត ក៏ជាផលិតផលមួយដែលចូលរួមយ៉ាងសកម្ម ក្នុងការឧបត្ថម្ភគាំទ្រគ្រប់ព្រឹត្តិការណ៍កីឡានៅកម្ពុជាផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner