គ្រូ Arsenal ស្នើឲ្យ Guendouzi កាត់សក់ចេញ

អត្ថបទដោយ៖
Kien Sereyvuth

Unai Emery អ្នកចាត់ការទូទៅ Arsenal បានប្រាប់ Matteo Guendouzi ឲ្យទៅកាត់សក់ចេញបន្ទាប់ពីកីឡាករសក់វែងរូបនេះត្រូវ Fellaini ទាញសក់ឲ្យដួលកាលពីថ្ងៃពុធ ។

Fellaini បានចាប់ទាញសក់  Guendouzi ក្នុងការប្រកួតដែល Manchester United ស្មើគ្នា ២-២ ជាមួយ Arsenal នៅ Old Trafford។ អាជ្ញាកណ្ដាល Andre Marriner បានឃើញចំពោះហេតុការណ៍នោះតែមិនបានពិន័យកាតអ្វីទេដល់កីឡាករសញ្ជាតិបែលហ្សិកដែលបង្កកំហុស។

គួររំលឹកថា លោក Emery គ្មានប្រតិកម្មអ្វីធ្ងន់ឡើយក្រោយចប់ការប្រកួត  ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញបាននិយាយបែបលេងសើចថាកូនក្រុមរបស់លោកគួរតែទៅកាត់សក់ឲ្យខ្លីដើម្បីកុំឲ្យហេតុការណ៍នេះកើតម្ដងទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner