លោក Gregg Berhalter ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិថ្មីរបស់ក្រុមអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

លោក Gregg Berhalter ត្រូវបានសហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាម៉េរិកតែងតាំង ជាគ្រូជម្រើសជាតិថ្មី។ ការជ្រើសរើសលោក Berhalter ត្រូវបានឡើងដោយក្រុមប្រឹក្សាភិបាលរបស់សហរដ្ឋអាម៉េរិក សម្រេចកាលពីថ្ងៃទី០១ ខែធ្នូ ដោយការបោះឆ្នោតជាឯកច្ឆន្ទ។

Berhalter ដែលមានបទពិសោធន៍២៥ឆ្នាំ ទាំងក្នុងនាមកីឡាករ និងគ្រូបង្វឹក ធ្លាប់ប្រកបអាជីពនៅអង់គ្លេស, អាល្លឺម៉ង់, ហុល្លង់, ស៊ុយអែត និងសហរដ្ឋអាម៉េរិក និងជាអតីតកីឡាករអាម៉េរិក ធ្លាប់លេង World Cup ដំបូងគេ ដែលទទួលតំណែងជាគ្រូបង្គោលជម្រើសជាតិ ។

បុរសវ័យ៤៥ឆ្នាំរូបនេះ គឺជាអ្នកចាត់ការ MNT ដំបូងដែលមានបទពិសោធន៍ជាកីឡាករ និងជាគ្រូបង្វឹកម្នាក់ ទាំងក្នុងស្រុក និងអន្តរជាតិ។ សូមបញ្ចាក់ថា Berhalter នឹងត្រូវប្រកាសជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារទី០៤ ខែធ្នូស្អែកនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner