ក្រុមតោខៀវ Chelsea កាំភ្លើងធំ Asenal និងហង្សក្រហម Liverpool ទទួលបាន៣ពិន្ទុដូចគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមតោខៀវ Chelsea ២:០  Fulham , Asenal ៤:២  Tottenham Hotspur ,ខណៈ Liverpool ១:០ កាលពីយប់មិញ។
ជ័យជម្នះរបស់ Chelsea រកបានដោយកីឡាករ Pedro Rodriguez នៅនាទី៤ គ្រាប់ទី២ រកបានដោយកីឡាករ Ruben Loftus-Cheek នៅនាទី ៨២ ។

ឯ៤គ្រាប់ របស់ Arsenal ធ្វើសម្រេចដោយកីឡាករ Pierre-Emerick Aubameyang ២គ្រាប់ នៅនាទី១០ និងនាទី៥៦ គ្រាប់ទី៣រកបានដោយកីឡាករ Lucas Torreira នៅនាទី៧១ និងគ្រាប់ទី៤ រកបានដោយកីឡាករ Alexandre Lacazette នៅនាទី៧៤ រីឯ២គ្រាប់របស់ Tottenham Hotspur រកបានដោយកីឡា Eric Dier និង Harry Kane ។

ខណៈ ១គ្រាប់ របស់ Liverpool រកបានដោយកីឡាករ Divock Origi នៅនាទី៩០។ សូមបញ្ជាក់ថា Chelsea ប៉ះ Leicester City , Asenal ប៉ះ Burnley និង Liverpool ប៉ះ Manchester United នៅថ្ងៃសប្តាហ៍ទី១៥ដូចគ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner