ក្រុម Black Hawks នៅតែជាក្រុមខ្លាំង ដោយឈ្នះពានខេមអេដ លើវិញ្ញាសារថ្មី៣ទល់៣

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមបាល់បោះ Black Hawks នៅតែក្រុមខ្លាំងដោយបានបន្តឈ្នះជើងឯកបាល់បោះបុរសដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ២០១៨ លើវិញ្ញាសារថ្មី ៣ទល់៣ ក្រោយឈ្នះក្រុម Zone ក្នុងលទ្ធផល ៥៨-៤២ ខណៈក្រុម Viper X បានយកឈ្នះក្រុម Generals ជាមួយពិន្ទុ ១៣-៩ ទទួលបានលេខ៣ នៅលើទីលាន Premium Sport Club កាលពីចុងសប្តាហ៍កន្លងទៅ។

នាយកវិទ្យាស្ថាន ខេមអ៊ែត លោក Casey Barnett បានមានប្រសាសថា ការជ្រើសរើសវិញ្ញាសារថ្មីមកប្រកួតនាពេលនេះ លោកចង់ឲ្យអត្តពលិករបស់វិទ្យាស្ថាន បង្កើនសមត្ថភាពត្រៀមចូលរួមការប្រកួតផ្សេងៗ ដូចជាការប្រកួតកីឡាសិស្សនិស្សិត ឧត្ថម្ភសិក្សា ជាដើម។ ចំពោះវិញ្ញាសារថ្មីនេះដែរ លោកនាយកវិទ្យាស្ថានខេមអេដ បានចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពលេងរបស់ក្រុមចូលរួមទាំងអស់ ពិសេសជំនួបផ្តាច់ព្រ័ត្ររវាងក្រុម Black Hawks និងក្រុម Bumble Bee ដែលជាការប្រកួតមានភាពទាក់ទាញខ្លាំង។ លោកបន្តថា នេះជាមោទកភាពថ្មី ដែលការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមទាំង២ ហើយតាមរយៈការប្រកួតនេះបានបង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងថា ការលេងកីឡា វាមិនត្រឹមតែទាមទារឲ្យយើងមានបទពិសោធ និងបច្ចេកទេសក្នុងការលេងប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវចេះសហការលេងជាក្រុមឲ្យបានល្អ ព្រមទាំងមានការតស៊ូ និងអំណត់ព្យាយាម ទើបយើងអាចទទួលបានជោគជ័យ។ សូមបញ្ជាក់ថា ការប្រកួតបាល់បោះ ៣ទល់៣ ដណ្តើមពានរង្វាន់វិទ្យាស្ថាន CamEd Business School ឆ្នាំ២០១៨នេះ មាន១៣ក្រុមចូលរួមចែកចេញជា២ពូល៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner