នារីរូបស្រស់២នាក់ដំឡើងសម្ដីជាមួយបុរសម្នាក់ផ្អើលពេញផ្លូវ ក្រោយពីបើករថយន្តប៉ះគ្នារងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖  បុរសម្នាក់បានបើករថយន្តហ៊ីយ៉ានដាយដឹកអ៊ីវ៉ាន់ពេញមួយគ្រឿង ហើយវ៉ាឆ្វេងរួចបត់ឆ្វេងមកក្រោមស្ពានវិញ ក៏ជ្រុលទៅបុកគូទនិងចំហៀងរថយន្តហាយប្រីត បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បន្ទាប់មកក៏ផ្ទុះពាក្យសម្ដី​ឡើងផ្អើល​អ្នកដំណើរ​ចោមរោម​យ៉ាងខ្លាំង កាលវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
      តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមទាំងព្រូម្នាក់ទៀត បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-5028 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាឆ្វេងរួចបត់ស្ដាំវិញជ្រុលទៅកៀររថយន្តកាមរីហាយប្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-0520 ធ្វើដំណើរស្របគ្នា បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលរងការខូចខាតទាំងសងខាង តែមិនមានអ្នករបួសនោះទេ គ្រាន់តែផ្ទុះ​សម្ដីប្រកែកគ្នាឡើងផ្អើល​អ្នកដំណើរ​តែប៉ុណ្ណោះ​។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដក់កន្លែងកើតហេតុ ដោយឃើញថា មិនបង្កឲ្យប៉ះពាល់ដល់សម្បត្តិរដ្ឋ បានឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា តែមុននឹងសម្រួលត្រូវគ្នា​ ក៏ផ្ទុះពាក្យសម្ដីដាក់គ្នាយ៉ាងខ្លាំង ហើយក្រោយមកខាងរថយន្តហ៊ីយ៉ាន់ដាយ ព្រមយករថយន្តកាមរីហាយប្រីត ទៅជួសជុលអោយ ដើម្បីបញ្ចប់រឿង៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner