ការប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ ឆ្នាំនេះ និងទាក់ទាញអ្នកគាំទ្រ ច្រើនជាងរាល់ឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញអ្នកចូលរួមទស្សនាគាំទ្រ វិស័យកីឡាហែល ទឹកកាន់ តែផុសផុលដូចកីឡាបាល់ទាត់ ទៅថ្ងៃអនាគតនោះ សហព័ន្ធខ្មែរកីឡាហែលទឹក និងបង្កើតកម្មវិធី ប្លែក ចំនួន២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ នៅមជ្ឈមណ្ឌល កីឡាហែលទឹកតេជោសែន នៅឯខេត្តកំពង់ចាម នេះបើយោងតាមការបញ្ជាក់ពីលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ។
          លោក អគ្គលេខាធិការ បន្តថា កម្មវិធីប្លែកចំនួន២ ដែលខុសពីឆ្នាំមុនៗនោះ គឺទី១-សហព័ន្ធបង្កើតវិញ្ញាសាប្រកួតបាល់ទឹកមិត្តភាព  ទី២- បង្កើតអោយមានការប្រគុំតន្រ្តីពីក្រុមល្បី ដើម្បីទាក់ទាញចិត្តអ្នកចូលរួមទស្សនាគាំទ្រ ។ អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា ការប្រកួតហែលទឹកពាន រង្វាន់តេជោ សែនលើកទី៤ នេះចំនួនក្លឹបចូលរួមកើនឡើង អត្តពលិកក៍មានចំនួនកើនឡើង ហើយ សហព័ន្ធក៍បានបន្ថែមប្រាក់រង្វាន់ ជ័យលាភីលើសពីឆ្នាំមុនៗដែរ ដើម្បីលើកទឹកចិត្តអត្តពលិកអោយ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង ។
          សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ ឆ្នាំ២០១៨នេះ ដំណើរ ការប្រកួតផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ មានក្លឹមចូលរួមចំនួន៨ កីឡាករការិនីសរុបចំនួន១២៥នាក់ ដោយមានវិញ្ញាសាប្រកួតចំនួន២៩ក្នុងនោះក៍មានវិញ្ញាសាប្រកួតបាល់ទឹកមួយផងដែរ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner