គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៣ អំពាវនាវ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ យោគយល់ចំពោះការបទផ្លូវ២ម៉ោង នៅព្រឹកថ្ងៃអាទិត្យនេះ

អត្ថបទដោយ៖
Kien Sereyvuth

ដោយសារតែកំណើន អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរលើកទី២៣ បានកើនដល់ជាង១ម៉ឺន៧០០នាក់គិតត្រឹមរសៀលថ្ងៃទីសុក្រទី៣០ខែវិច្ឆិកាឆ្នាំ២០១៨នេះ  ធ្វើឲ្យគណៈកម្មការរៀបចំ និងអាជ្ញាធរក្រុងសៀមរាប សម្រេចបិទផ្លូវមួយចំនួន រយៈពេល២ម៉ោង ជាបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នករត់ ក៏ដូចជាងាយស្រួលក្នុងការរៀបចំសណ្តាបធ្នាប់សាធារណៈនិងរបៀបរៀបរយជូន ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ។
លោក សែម ផល្លា តំណាងក្រុមការងារ រៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៣ និងជាប្រធានផ្នែកច្ចេកទេស បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននារសៀលថ្ងៃនេះថា គិតត្រឹម ថ្ងៃនេះតួលេខអ្នករត់ដែលមានក្នុងដៃ គឺ១ម៉ឺន៧០០នាក់ ប៉ុន្តែចំនួននេះនូវមិនទាន់អាចធ្វើការសន្និដ្ឋានបានថាកើនបានប៉ុន្មានភាគរយនូវឡើយទេ ដោយរងចាំនៅព្រឹកស្អែកបន្តទៀត ។ លោកបញ្ជាក់ថា អ្វីទាំងនេះមិនចោទជាបញ្ជាក់ទេ អ្វីដែលយើងព្រួលបារម្មនោះគឺ រឿងសណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវរបស់អ្នករត់ទៅវិញ ។ ដូច្នេះគណៈកម្មការនិង អាជ្ញាធរបានឯកភាពគ្នា សម្រេចធ្វើការបិទផ្លូវមួយចំនួន ដែលពាក់ព័ន្ធនិងផ្លូវរត់។
សូមជម្រប់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២២ កាលពីឆ្នាំ ២០១៧ មានរត់ប្រមាណជិត១ម៉ឺននាក់ ប៉ុន្តែឆ្នាំនេះបានកើនដល់ជាង១ម៉ឺន៧០០នាក់ ធ្វើឲ្យគណៈ កម្មការបង្ខខំចិត្តបិទ ការចុះឈ្មោះអ្នករត់ និង សុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីបិទផ្លូវរត់ ទាំងស្រុង រយៈពេល២ម៉ោង នាព្រឹកថ្ងៃអាទិត្យទី២ខែធ្នូឆ្នាំ២០១៨នេះ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner