ប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores នឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញ នៅដី Real Madrid

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Copa Libertadores ជើងទីពីររវាងក្រុមខ្លាំងរបស់អាហ្សង់ទីនទាំង២ Boca Juniors និង River Plate និងធ្វើនៅកីឡដ្ឋាន Bernabeu ដែលជាដីរបស់ក្រុម Real Madrid។ ការប្រកួតរវាងក្រុមទាំងពីរត្រូវបានផ្អាកកាលពីសប្ដាហ៍មុន ដោយសារក្រុមអ្នកគាំទ្ររបស់ River Plate បានវាយប្រហារលើឡានក្រុងរបស់ក្លិប Boca Juniors។ មានកីឡាករមួយចំនួនបានរងរបួសដោយសារអម្បែងកញ្ចក់រថយន្ត មុនពេលក្រុមប៉ូលិសបាញ់ឧស្ម័នបង្ហួរទឹកភ្នែកបំបែកក្រុមអ្នកគាំទ្រ។

ការប្រកួតនឹងធ្វើនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ នេះតាមការចុះផ្សាយពី The Sun កាលយប់មិញថា កាតាបានប្រជែងចង់ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ដោយផ្ដល់១០លានផោនលេងក្នុងកីឡដ្ឋាន Khalifa International Stadium។ យ៉ាងណាក្ដីប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជាមួយប្រធានក្លិប Boca Juniors និង River Plate លោក Daniel Angelici និង Rodolfo D’Onofrio ដែលជាកត្តាមួយជំរុញឲ្យមានការប្រកួតនៅទីក្រុង Madrid៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner