ក្រុម Arsenal បន្តទៅវគ្គ៣២ក្រុម បន្ទាប់ពីឈ្នះក្រុមអ៊ុយក្រែន៣-០

អត្ថបទដោយ៖
Kien Sereyvuth

ក្រុម Arsenal បានយកឈ្នះ Vorskla Poltava របស់អ៊ុយក្រែនរហូត ៣:០ នៅ Europa League ក្នុងពូល E ដោយដាក់កីឡាករយុវជនវ័យក្មេងច្រើនកាលពីយប់មិញ។ ការប្រកួតនៅកីឡដ្ឋានទីក្រុងគៀវ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Emile Smith Rowe បានស៊ុតនាំមុខឲ្យ Arsenal នៅនាទី ទី១០ បន្ទាប់ពី Aaron Ramsey ទាត់បាល់១១ម៉ែត្រនាំមុខគ្រាប់ទី២ នៅនាទី២៧។ រួចនៅនាទី៤១ កីឡាករវ័យ១៩ឆ្នាំ Joe Willock បន្ថែមគ្រាប់ទី៣ ឲ្យ Arsenal។ លទ្ធផលនេះបានធ្វើឲ្យ Arsenal បានកក់កៅអី វគ្គ៣២ក្រុមចុងក្រោយ។

ចំពោះលទ្ធផលក្រុមផ្សេងៗទៀត Chelsea 4:0 Poak Thessaloniki , AC Milan 5:2 F91 Dudelange , Spartak Moscow 1:2  Rapid Wien , Eintracht Frankfurt 4:0 Marseille , Standard Liege 1:0 Sevilla , Real Betis 1:0 Olympiacos , Rosenborg 0:1 Celtic , Bordeaux 2:0 Slavia Prague , Zenit St. Petersburg 1:0 FC Koebenhavn៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner