អតីតខ្សែប្រយុទ្ធក្លិបហង្សក្រហម Robbie Keane ប្រកាសចូលនិវត្តន៍

អត្ថបទដោយ៖
Kien Sereyvuth

វីរបុរសបាល់ទាត់សាធារណរដ្ឋអៀរឡង់ Robbie Keane និងជាអតីតកីឡការក្លិបហង្សក្រហម បានប្រកាសចូលនិវត្តន៍ ពីអាជីពបាល់ទាត់ហើយ។ Keane វ័យ៣៨ឆ្នាំ រកបាន៦៨គ្រាប់ពីការចូលលេង១៤៦ប្រកួត សម្រាប់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ពីឆ្នាំ១៩៩៨ដល់២០១៦ ធ្វើឱ្យគេក្លាយជាម្ចាស់កំណត់ត្រាចូលលេងច្រើនដងជាងគេ និងរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ប្រទេសនេះ។

នៅក្លិបអាជីពវិញ ខ្សែប្រយុទ្ធរូបនេះរកបាន៣២៥គ្រាប់ពី៧៣៧ប្រកួតសម្រាប់១០ក្លិបផ្សេងគ្នាក្នុងអាជីព។ ក្នុងនោះមាន ក្លិប Wolverhampton Wanderers ឆ្នាំ១៩៩៧ ក្លិប Coventry City ឆ្នាំ១៩៩៩ ក្លិប Inter Milan ២០០០-០១។ នៅរដូវកាល ២០០១-០២ គេលេងឱ្យ Leeds United និងក្លិប  Tottenham ឆ្នាំ២០០២រហូតដល់២០០៨។

ក្លិប Liverpool ឆ្នាំ២០០៨-០៩ តែបន្ទាប់មកក៏ត្រលប់មក Tottenham វិញ ។ យ៉ាងណាក្ដី រយៈ ពេល២រដូវកាលនៅ Spurs គេមិនសូវបានលេងទេ និងត្រូវបានបញ្ចេញឱ្យ Celtic ខ្ចីក្នុង ឆ្នាំ២០១០ និង West Ham ខ្ចីក្នុងឆ្នាំ២០១១ មុនចេញពី Spurs ជាអចិន្រ្តៃយ៍ហើយទៅលេងឱ្យ LA Galaxy ពីឆ្នាំ២០១១ដល់២០១៦ ។ អំឡុងឆ្នាំ២០១២ គេបានមកចូលរួម Aston Villa លើកិច្ចសន្យាខ្ចីមួយរយៈខ្លីដែរ ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Robbie Keane ក្លាយជាគ្រូជំនួយក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ជាមួយលោក Mick McCarthy៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner