កុងត្រាថ្មីទឹកប្រាក់៣៥ម៉ឺនផោនទើប David De Gea ព្រមនៅManchester United បន្តទៀត

អត្ថបទដោយ៖
Kien Sereyvuth

ការចរចាកុងត្រាថ្មីរបស់ David de Gea កន្លងទៅបានជាប់គាំងធ្វើឲ្យមានមន្ទិលសង្ស័យថាជម្រើសជាតិអេស្ប៉ាញវ័យ២៨ឆ្នាំ អាចចាកចេញទៅកាន់ Juventus ឬ Paris Saint-Germain។ ប៉ុន្តែពេលនេះ De Gea បានបើកជម្រើសសម្រាប់ក្លិប ហើយ Manchester United ក៏មិនបោះបង់ក្នុងការបញ្ចុះបញ្ចូលឲ្យគេបន្តកុងត្រារយៈពេលវែងដែរ។

អ្នកចាំទី de Gea បានឆ្លើយតបទៅ United ប្រសិនបើក្លិបផ្ដល់កុងត្រារយៈពេល៥ឆ្នាំ ជាមួយទឹកប្រាក់៣៥ម៉ឺនផោន ក្នុងមួយសប្ដាហ៍ស្មើនឹង Alexis Sanchez នោះគេនឹងបន្តនៅ Old Trafford ។ De Gea ធ្លាប់បដិសេធសំណើរបស់ United ផ្ដល់២៧,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដោយចង់កើនលើសនេះស្មើនឹងប្រាក់បៀវត្សរ៍របស់ Sanchez។ ប្រសិននិយាយមិនត្រូវរ៉ូវគ្នា Man Utd អាចបង្ខំចិត្តលក់ De Gea ក្រោយចប់រដូវកាលនេះ ជៀសជាងឲ្យគេដើរចេញដោយមិនបានមួយរៀលនៅឆ្នាំ២០២០។

សូមបញ្ជាក់ថា កិច្ចសន្យារបស់អ្នកចាំទីខាងលើនឹងអស់នៅរដូវក្ដៅក្រោយ ហើយគេអាចនឹងចរចាជាមួយក្លិបបរទេសផ្សេងនៅខែមករាខាងមុខ។ យ៉ាណាក្ដី Man Utd អាចពង្រីកកុងត្រាឲ្យ De Gea ដោយស្វ័យប្រវត្តិរយៈពេល១២ខែ នៅខែក្រោយ ប្រសិនបើពួកគេមិនអាចរកឃើញការព្រមព្រៀងកុងត្រាជាមួយអ្នកតំណាងរបស់កីឡាករ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner