ជនសង្ស័យប្រុសស្រី៤នាក់ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិ សែនសុខ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
       យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែខសុខ បានឱ្យដឹងថា ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី០១ ឈ្មោះ ឡុង សុផាននី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិ សែនសុខ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ ផល់ សុីណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួលក្នុងភូមិ ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០៣ ឈ្មោះ ណុប ទាសា ភេទ ស្រី អាយុ ២៤ឆ្នាំមុខរបរ អ៊ុតសក់ នាក់នៅផ្ទះជួលក្នុងភូមិ ០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០៤ ឈ្មោះ សុខ ស្រីនិច ភេទ ស្រីអាយុ១៨ ឆ្នាំ ស្នាក់នៅភូមិប្រាំខ្នង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
      នគរបាលខណ្ឌសែនសុខបានបន្តទៀតថា នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ កម្លាំនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញបានទទួលការាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រមូលផ្តុំគ្នានៅក្នុងផ្ទះជួលនៅ នៃទីតាំងខាងលើ ដោយប្រជាពរដ្ឋមានការសង្ស័យក៏បានតេទូរសព័្ទទៅសមត្ថ ហើយកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ រួចក៏បាននាំខ្លួនមកធ្វើតេស្តទឹកនោម ឃើញមានផ្ទុកសារធាតុញៀន(វិជ្ជមាន)ហើយពួកគេបានសារភាពនៅចំពោះមុខសមត្ថកិច្ចទៀតនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនតែម្តងទៅ ។
     បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner