វគ្គផ្ដាច់ព្រ័ត្រ Copa Libertadores ជើងទី២ មិនធ្វើនៅប្រទេសអាហ្សង់ទីនទេ

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូងបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores ជើងទី២រវាង River Plate និង Boca Juniors នឹងមិនធ្វើនៅប្រទេសអាហ្សង់ទីនទេ នាដើមខែធ្នូ បន្ទាប់ពីអំពើហិង្សាបង្កឡើងដោយអ្នកគាំទ្រជាជើងកាងរបស់ River Plate បានបង្ករបួសដល់កីឡាករ Boca Juniors។

CONMEBOL បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជើងទី២ ពានដែលស្មើនឹង Champions League អឺរ៉ុបនេះ នឹងធ្វើនៅថ្ងៃទី៨ឬ៩ខែធ្នូ ប៉ុន្តែមិនទាន់បញ្ជាក់ទីតាំងនៅឡើយទេ។ ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ីតាលី សុទ្ធតែបានផ្ដល់ទីតាំង ដើម្បីរៀបចំការប្រកួតជើងទី២នោះ។ កាលពីជើងទី១នៅទឹកដី Boca Juniors ក្រុមអាហ្សង់ទីនទាំង២ ២-២៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner