រកឃើញម្ចាស់ជ័យលាភីជាបន្តបន្ទាប់ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ នៅសាលដំបូលទូកនៃពហុ កីឡាដ្ឋានជាតិ គិតដល់ត្រឹមព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះគឺគណៈកម្មការបច្ចេកទេសបានសម្រិត សម្រាំងបានម្ចាស់ជ័យលាភីជាបន្តបន្ទាប់។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញលទ្ធផលបច្ចេកទេសថា សម្រាប់វិញ្ញាសារចំបាប់បុរាណបុរសទម្ងន់៤៨គីឡូក្រាម ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើ កីឡាករ ថាច សុជាតិ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយប្រាក់ ធា ធ័ន ខេត្តព្រៃវែង និងមេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួន កីឡាករ សែត វិសាល ខេត្តព្រៃវែង និងកីឡាករ ជូ សុវណ្ណចំរើន ក្លិបរិទ្ធិសែន ខេត្តកំពង់ឆ្នាំង។ ចំបាប់បុរាណនារី ទម្ងន់ ៥០គីឡូក្រាម មេដាយមាស កីឡាការិនី វថ្ថា លក្ខិណា ក្រសួងសេដ្ឋកិច្ច មេដាយប្រាក់ កីឡាការិនី ជឿន ស្រីឡែន ក្លិបម៉ឺនឯក ខេត្តកណ្តាល មេដាយសំរឹទ្ធ កីឡាការិនី លឹម គឹមឡៃ ខេត្តព្រៃវែង។

ចំពោះជ័យលាភីលើវិញ្ញាសារចំបាប់សម័យ បុរសទម្ងន់៥៧គីឡូក្រាម មេដាយមាស បានទៅលើកីឡា ករ សឿន សុភ័ស ក្រសួងសេដ្ឋកិច្ច មេដាយប្រាក់ កីឡាករ នឹម នាងពិសី ក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធ-សំរឹទ្ធស្ទួន កីឡាករ ចុន សុខន និង កីឡាករ យិន ឈីម ហើយវិញ្ញាសារចំបាប់សម័យបុរសលើប្រភេទទម្ងន់៦១គីឡូក្រាម ជ័យលាភីមេដាយមាស បានទៅលើកីឡាករ ឈឿន ឈាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយប្រាក់ យុន ប៊ុនណា ក្លិបក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួន បានទៅលើកីឡាករ ខា ចាំ មកពីខេត្តពោធិ៍សាត់ និងកីឡាករ ស៊ឹម ផាននី ក្លិបម៉ឺនឯក ខេត្តកណ្តាល។ ក្រៅពីជ័យលាភីទាំងនេះ គឺគណៈកម្មការបច្ចេកទេសបានរកឃើញនូវជ័យលាភីលើវិញ្ញាសារមួយចំនួនទៀងផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner