លោក Bruno Genesio អះអាងថានឹងយកឈ្នះ Man City ម្ដងទៀតនៅយប់នេះ

អត្ថបទដោយ៖
Kien Sereyvuth

លោក Bruno Genesio ហ៊ានអះអាងថា Lyon នឹងយកឈ្នះក្រុម Manchester City ដើម្បីយកជ័យជម្នះជាលើកទីពីរ ក្នុងវគ្គសន្សំពិន្ទុ ក្របខណ្ឌ Champions League នៅយប់នេះ។ កាលពីជើងទី១ ក្នុងទឹកដី Etihad ក្លិប មេឃខៀវបានបរាជ័យ ក្នុងលទ្ធផល ២-១ ធ្វើសម្រេចដោយកីឡាករ Maxwel Cornet និង Nabil Fekir ឲ្យក្រុម Lyon។

យប់នេះម៉ោង៣អាធ្រាត្រ Lyon នឹងបើកកីឡដ្ឋានខ្លួន Groupama ដើម្បីស្វាគមន៍ Man City ប្រកួតជើងទីពីរ ដែលជាការប្រកួតទី៥ក្នុងពូល F។ ក្នុងសន្និសីទកាសែត Bruno Genesio ដែលជាអ្នកចាត់ការរបស់ Lyon បានលើកឡើងថា៖ “ពួកយើងត្រូវតែប្រកួតដោយយកចិត្តទុកថានិងឈ្នះ រហូត១៥០”។ សូមរំលឹកថា ៥ប្រកួតចុងក្រោយរបស់ Lyon លើគ្រប់កម្មវិធី មិនទាន់ចាញ់ទេ គឺឈ្នះ៣ ស្មើ២ ចំណែក Man City ឈ្នះដូចគ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner