លោក Jose Mourinho កំពុងតែរងសម្ពាធបន្ទាប់ពី៩ប្រកួតចុងក្រោយនៅលីគ ឈ្នះ៣ប្រកួត

អត្ថបទដោយ៖
Kien Sereyvuth

លោក Jose Mourinho គ្រូបង្វឹកក្លិបបិសាចក្រហម Mancherster United កំពុងតែរងសម្ពាធដោយឈ្នះតែ៣ប្រកួត ក្នុងចំណោម៩ប្រកួតក្នុងដីរដូវកាលនេះ។ ការបរាជ័យនេះហើយបានធ្វើឲ្យអ្នកគាំទ្រមិនសូវសប្បាយចិត្ត លើក្រុម និងការដឹកនាំរបស់លោក។

យ៉ាងណាមិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រាប់ឲ្យកូនក្រុមត្រូវចេះទទួលសម្ពាធជុំវិញខ្លួនដើម្បីកែលម្អ។ យប់នេះ Man Utd ត្រៀមទទួលក្រុម Young Boys នៅជើងទីពីរវគ្គសន្សំពិន្ទុ ក្របខណ្ឌ Uefa Champion league ។ ដោយជើងទី១ Young Boys 0:3 Man Utd ។ ជាមួយគ្នានេះ លោក Mourinho បានប្រាប់ទៅកូនក្រុម បើរងអារម្មណ៍មានសម្ពាធនៅផ្ទះទៅ។

គួរបញ្ជាក់ថា យប់នេះ Man Utd ត្រូវការឈ្នះ Young Boys ហើយ Valencia ចាញ់ Juventus នោះនឹងមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ដោយស្វ័យប្រវត្តិ ទោះសល់មួយប្រកួតទៀតក៏ដោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner