ក្លិប PSG និង Juventus គ្រោងប្រជែងយក De Gea ពី Man UTD

អត្ថបទដោយ៖
ហេង វណ្ណា

ក្លិប Paris Saint-Germain និងក្លិប Juventus កំពុងត្រៀមប្រជែងជាមួយ យកអ្នកចាំទី David de Gea ដោយផ្តល់ប្រាក់ឈ្នួល១៧លានអឺរ៉ូ ។ កិច្ចសន្យារបស់អ្នកចាំទី Manchester United នឹងត្រូវផុតកំណត់នៅខែមិថុនា ២០១៩ តែការចរចា លើសុពលភាពថ្មីមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។
Calcio Mercato បានរាយការណ៍ថា PSG នឹងឈានជើងចូលប្រជែងជាមួយ Juventus យកទៅ De Gea ទុកជំនួសអតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon។ ទោះជាយ៉ាងណា កិច្ចសន្យារបស់ De Gea មានផ្ទុកលក្ខខណ្ឌដែលអនុញ្ញាតឱ្យ Man United អាចបន្លាយសុពលភាពបាន។ លក្ខខណ្ឌនោះគឺជាឧបសគ្គដល់ Juventus ឬ PSG ដែលសង្ឃឹមថា អាចនាំយក Dea Gea ទៅដោយឥតតម្លៃខ្លួន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner