ខេត្តព្រៃវែងរៀបចំបុណ្យអុំទូកនៅទន្លេអ្នកលឿង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រៃវែង គ្រោងនឹងរៀបចំពិធីដ៏ធំមួយរយៈពេល៥ថ្ងៃរួមទាំងពិធីអុំទូកនិងការបំបែកឯកត្តគ្គកម្ម ទូក ង វែងជាងគេលើពិភពលោកផងដែរ។ ពិធីបុណ្យនេះនឹង រៀបចំធ្វើនៅដងទន្លេអ្នកលឿងនៃ ខេត្ត ព្រវែង រវាង ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ គណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានអោយដឹងថា សម្តេច ក្រឡាហោមសខេង ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ ខ្ពស់ ក្នុងពិធីដ៏មហោឡារឹកនោះ ដែលនឹងប្រព្រឹត្តទៅនៅតំបន់ដងទន្លេអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងភូមិ ឧត្តម ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ខេត្តព្រៃវែង ។ យោងតាមវ៉េបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំង ប្រដាប់អាវុធ៣ប្រភេទ ដែលប្រចាំការក្នុងខេត្តព្រៃវែងនឹងត្រៀមការពង្រាយកម្លាំងរួមសហការគ្នាដើម្បី ការពារ សុវត្ថិភាពក្នុងពិធីបុណ្យអុំទូកនោះ។ សេចក្តីរាយការណ៍បានបញ្ជាក់ថានគរបាល ខេត្តត្រៀមនឹងដាក់ពង្រាយ កម្លាំងចំនួន ៤០០ នាក់…កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គ្រោងនឹងពង្រាយកម្លាំងចំនួន ៨០ នាក់ ចំណែកបញ្ជាការដ្ឋាននៃតំបន់ប្រតិបត្តិការសឹករងខេត្ត នឹងគ្រោងពង្រាយកម្លាំងចំនួន ៥០ នាក់ ដើម្បីការពារ សុវត្ថិភាពសន្តិសុខពលរដ្ឋក្នុងពិធីរយៈពេល៥ថ្ងៃខាងមុខនេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner