គ្រូជំនួយ Chelsea រងពិន័យ៦ពាន់ផោន

អត្ថបទដោយ៖
Kien Sereyvuth

  សហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេស FA បានពិន័យគ្រូជំនួយរបស់ក្រុម Chelsea លោក Marco Ianni  ជាទឹកប្រាក់ ៦ពាន់ផោន ដោយសា ការអបអរ ក្រោយពីការស៊ុតបាល់បញ្ចូលទីនៅនាទី ៩៦ ក្នុងជំនួបលទ្ធិផល ២:២ ពេលប៉ះជាមួយ Manchester United ។
  កីឡាករ Ross Barkley បានស៊ុតបញ្ចូលទីនៅចុងម៉ោង ធ្វើអោយ Ianni រត់អបអរនៅមុខកីឡាករបម្រុងរបស់ Man United ជាហេតុដែលបង្កឱ្យមានប្រតិកម្មពីលោក Jose Mourinho អុ្នកចាត់ការបិសាចក្រហម ។
លោក Mourinho បាននិយាយថា បន្ទាប់ពីចប់ការប្រកួត Ianni បានសុំទោសលោក សម្រាប់កាយវិការរបស់គេ ដែលបានកើតក្នុងការប្រកួតនៅ Premier League ក្នុងកីឡដ្ឋានStamford Bridgeនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner