សមិទ្ធផលថ្មីបន្ថែមទៀត គឺអាគារសិក្សាថ្មី០១ខ្នង មាន០៤បន្ទប់ ក្នុងសាលាបឋម សិក្សា”អូរខ្ជាយជើង” ដែលជាអំណោយរបស់សប្បុរសជនបរទេស តាមរយៈនៃ អង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់

អត្ថបទដោយ៖
Kien Sereyvuth

   ឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត តំណាងឯ.ឧ ងួន រតនៈ អភិបា លខេត្តបាត៎ដំបងបានអំពាវនាវដល់សប្បុរសជនមកពីប្រទេសក្រៅនានា តាមរយៈម្ចាស់ជំនួយផ្ទាល់ និងជាពិសេសតាមរយៈលោក ឃ្លោក យ៉ែមប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជាផ្ទាល់សូមបន្តពិនិត្យលទ្ធភាព និងជួយស្វែងរកមូលនីធិពីដៃគូមិត្តភ័ក្ត្រនៅប្រទេសក្រៅ ដើម្បីជួយកសាង នូវអាគារសិក្សាថ្មីបន្ថែមទៀតក្នុងសាលាមួយនេះ។
     ការថ្លែងបែបនេះ ក្នុងឱកាសដែលឯ.ឧអភិបាលរងខេត្តបាត់ដំបងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនអាគារសិក្សាមួយខ្នង ស្មើនិង០៤បន្ទប់ និងបន្ទប់អនាម័យ១ខ្នងមាន៣បន្ទប់  ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹម   និងសម្ភារៈសិក្សាមួយចំនួន នៅក្នុងសាលាបឋម សិក្សា”អូរខ្ជាយជើង” ស្ថិតក្នុង ភូមិអូរខ្ជាយជើងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦តុលា ២០១៨។
ក្នុងនោះម្ចាស់អំណោយក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសាលា អាជ្ញាធរពាក់ព័ន្ធជួយថែរក្សានូវសមិទ្ធផលទាំងនេះ ឲ្យគង់វង្សយូរអង្វែង និងសំណូមពរដោយទទូច សុំមាតាបិតានិងអាណាព្យាបាលសិស្សនៅទីនេះ បន្តជម្រុញឲ្យកូនចៅបានចូលរៀន និងជួយតាមដានការសិក្សារបស់ប្អូនៗដែលមករៀនទីនេះ ឲ្យបានជាប់ជាប្រចាំ។
      ឯ.ឧ សឿម ប៊ុនរិទ្ធិ បានថ្លែងថា៖ សមិទ្ធផលអាគារសិក្សានេះពិតជាបានបម្រើសេចក្តីត្រូវការក្នុង               វិស័យអប់រំ និងពីតម្រូវកាចាំបាច់ ដល់ការសិក្សា របស់ក្មួយៗទាំងអស់នៅទីនេះ ដើម្បីធានាបាន ក្នុងការសិក្សាសមតាមបំណងប្រាថ្នានិងការទទូចចង់បានរបស់ថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងសាលានៅទីនេះ   ហើយក៏ជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យអប់រំសំដៅបានដល់ការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
       ឯ.ឧអភិបាលរង ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជនទាំងអស់តាមរយៈ នៃ អង្គការសម្រេចសុបិនកុមារ និងដៃគូអភិវឌ្ឍន៍ក្នុងខេត្ត បន្តជួយដល់ខេត្តបាត់ដំបងបន្ថែមលើវិស័យដ៏ទៃទៀតដើម្បីការអភិវឌ្ឍន៍និងការរីកចម្រើនក្នុងខេត្ត។ក្នុងនោះដែរ ឯ.ឧ សឿម ប៊ុនរិទ្ធិ ក៏បានឧបត្ថម្ភដល់សាលានូវថវិកា០១លានរៀល ដើម្បីលាបរបងសាលា ដែលថវិកានេះគឺជាអំណោយផ្ទាល់ របស់ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner