សិស្សប៊ែលធីប្រមាណ ២.៧៧៩នាក់ ទទួលចំណេះដឹងផ្នែក“ទស្សនទានព្រះពុទ្ធសាសនា” ទៅតាមការៀបចំរបស់អគ្គនាយកប៊ែលធីគ្រុប

 

ភ្នំពេញ៖ ការរៀបចំឲ្យមាន ការអប់រំ ផ្នែកទស្សនៈទៀនព្រះពុទ្ធសាសនា ត្រូវបានសាលាប៊ែលធីអន្តរជាតិ រៀបចំធ្វើឡើង ដើម្បីអប់រំចិត្តគំនិតរបស់សិស្សានុសិស្ស ឲ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់អ្នកមានគុណ និង មានសីលធម៌ល្អនៅក្នុងសង្គម ។ នេះបើតាម លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប ព្រឹកថ្ងៃទី២០ ខែតុលា នៅសាលសហសិក្សា នៃសាលាប៊ែលធីអន្តរជាតិ។ លោក បន្តថា  សិស្ស ថ្នាក់ទី៩ ចំនួន ២.៧៧៩នាក់ ដែលមកពី ១៩សាខានៃសាលាប៊ែលធី អន្តរជាតិ សុទ្ធសឹងតែត្រូវបាន បណ្ដុះគំនិតដល់សិស្សឱ្យយល់ដឹងអំពីទង្វើ ចេះគោរពឳពុកម្ដាយ ដែលមានគុណចំពោះកូនគ្រប់ៗរូប។ តាមរយៈការសិក្សា ទស្សនទានព្រះពុទ្ធសាសនានេះ នឹងធ្វើអាចអប់រំផ្លូវចិត្ត សីលធម៌ គុណធម៌ សុជីវធម៌ ចំពោះអ្នកមានគុណ និង ក្លាយខ្លួនជាយុវជនយុវជនារីដ៏ល្អក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

បើតាម ព្រះគ្រូ ខៀវ ម៉ាលីន មានសង្ឃដីកាថា៖ ព្រះធម៌ដែលត្រូវបានលើកឡើង នាពេលនេះ សិស្ស មិនត្រឹមតែយល់ដឹងពីតម្លៃព្រះពុទ្ធសាសនា យល់ដឹងពីបុណ្យ បាប គុណ ទោសចំពោះអ្នកមានគុណ ប៉ុណ្ណោះទេ ថែមទាំងអប់រំឲ្យយុវជន ចៀសឆ្ងាយពីគ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ​ អំពើអនាចារ អំពើរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើងជាដើម ហើយយុវជនទាំងអស់ នឹងអាចក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត ។ ការសំដែងធម៌ជាកំណាព្យពាក្យចុងជួន បានធ្វើឱ្យសិស្សានុសិស្សទាំងអស់មានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តបាននឹកឃើញកំហុសរបស់ខ្លួនកន្លងមកនិង មានការអាណិតអាសូរចំពោះលោកអ្នកមានគុណទាំងពីរ​ដែលបាន​ខិតខំបីបាច់​ថែរក្សាកូនៗ បានរៀនសូត្ររស់នៅសុខស្រួលមានសាលារៀនល្អដោយមិនគិតពីការលំបាករបស់ខ្លួនដើម្បីឱ្យកូនៗមានអនាគតល្អ។

លោក លី ប៊ុនឆៃ លើកឡើងថា៖ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨  ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ, ២-កម្មវិធីពង្រឹងស្មារតី៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធិសិក្សាតាមទូរទស្សន៍៥-កម្មវិធីប្រឡងសំណេរ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ៨-កម្មវិធីកីឡា។ ហើយក្នុងឆ្នាំសិក្សានេះ សាលា កំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា ។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner