លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណ! ចំពោះបេសសកម្មការទូត របស់ឯកអគ្គរដ្ឋទូតចិន នៅកម្ពុជា ដែលបានធ្វើកិច្ចការជាច្រើនជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

 

 

 

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ឯ,ឧ ស្យុង ព័រ បាន​​ឈាន​​​ដល់​ពេល​បញ្ចប់​​អាណត្តិ​ការទូតរបស់ខ្លួន នៅកម្ពុជា បន្ទាប់ពីបានបំពេញការងារ​អស់​រយៈ​​​ពេល​ពីរ​ឆ្នាំ​ប្រកប​ដោយ​ជោគជ័យ ។ បេសកកម្មរបស់ ឯកឧត្តម ស្យង់ ព័រ ​ក្នុង​រយៈពេល២ឆ្នាំកន្លងមកនេះ ឯ,ឧ បាន​ធ្វើកិច្ចការងារជាច្រើន ពិសេស ជួយសម្រប​សម្រួល​ក្នុង​ដំ​ណើរទស្សនកិច្ច ឯ,ឧ ប្រធានា​ធិបតី​​ចិន Xi Jinping, ,ឧ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង មកកាន់ កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិន ។​ នេះបើតាម ឯ,ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រ​សួង​​​​​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅក្រោយបញ្ចប់ជំនួប ជាមួយ លោក​ជំទាវ​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ទី​ស្តី​ការក្រសួង។

 

ឯ.ឧ មន្ត្រីការទូតរូបនេះ បានជំរាបជូនលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថា៖ ឯ.ឧ ត្រូវបានសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យ​ចូល​សម្តេច​ជួបថ្លែងអំណរ​គុណ និងជំរាប​លា​​ផងដែរ ​ ។

 

,ឧ ស្យុង ព័រ ក៏បានជម្រាបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ថា ក្នុងរយៈពេល ២ឆ្នាំមកនេះ គឺបានយក​ចិត្ត​ទុកដាក់ខ្លាំងនៅក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និង​​​កិច្ច​​សហប្រតិបត្តិការ​ជាច្រើនទៀត ដែលក្នុងនោះ ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដើម្បី​ពង្រឹង និងពង្រីក កិច្ច​សហ​ប្រតិបត្តិការ និងទំនាក់ទំនងចិន-កម្ពុជា ដល់ចំណុចថ្មីមួយទៀត ។

 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯ,ឧ ស្យុង ព័រ និងមន្ត្រីការទូតរបស់ចិនទាំងអស់ ដែលបានខិតខំប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិន បានរីកចម្រើនដល់កម្រិតខ្លាំងឡើងថែមទៀត ។

 

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បន្តថា ទំនាក់ទំនងរវាង​ប្រទេស​យើង​ទាំង២​បានឈាន​ដល់​ចំ​ណុច​ទី១ គឺកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រធានាធិបតីចិន ឯ,ឧ ស៊ី ជីនពីង បានមានប្រសាសន៍ ថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ដែលកសាងឡើង ដោយភាពស្មោះ​ត្រ​ង់​រវាង មិត្តនិងមិត្ត ។

 

ជាមួយនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូនឯកអគ្គរដ្ឋទូតចិន​​​ថា៖​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច បានអនុវត្តយ៉ាងល្អប្រសើរ ទៅនឹង​អនុស្សារណៈដែលបានចុះហត្ថលេខារួចហើយជាមួយអធិការកិច្ចចិនកន្លងមក ហើយនៅពេលខាងមុខ​ដ៏​ខ្លី​នេះ ក្រសួងត្រៀមរៀបចំទទួលប្រតិភូអធិការកិច្ចរបស់ប្រទេសចិន ដែលមកទស្សនកិច្ចនៅកម្ពុជា ហើយទស្សនកិច្ចនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែម​ទៀត លើវិស័យ​អធិការកិច្ចរវាងប្រទេសទាំងពីរ ។

 

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណជូន​ចំពោះ​ប្រ​ជាជន រដ្ឋាភិបាលចិនផងដែរ ដែលតែងតែគាំទ្រ​កម្ពុជា​រហូត​មក និងសូមជូនពរឲ្យឯ,ឧ បានទទួល​ជោគ​​ជ័យ នៃបេសកកម្មថ្មីថែមទៀត ។

 

សូមបញ្ជាក់ថា ឯ,ឧ ស្យុង ព័រ ត្រូវបានរដ្ឋាភិបាលចិន ជ្រើសតាំងឲ្យមកបំពេញ បេសក​កម្ម​កាទូតនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានរយៈពេល ២ឆ្នាំ​ហើយ ដែល​ឯ,ឧ ត្រូវបានបញ្ចប់អាណត្តិកាទូតនេះ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ឯកអគ្គរដ្ឋទូតថ្មី ដែលនឹង​ត្រូវ​មក​បន្ដបេសកកម្មកាទូតនេះ ក្រសួងការបរទេសកម្ពុជា មិនទាន់បាន បញ្ជាក់នៅឡើយ ៕

 


ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner