រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងកាត់បន្ថយចំនួនជនភៀសខ្លួននៅត្រឹម ៣០.០០០នាក់នាឆ្នាំក្រោយនេះ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ខ្លួននឹងធ្វើការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ដែលហូរចូលទឹកដីសហរដ្ឋអាមេរិកនៅត្រឹម៣០.០០០នាក់សម្រាប់ឆ្នំាសារពើពន្ធឆ្នាំ ២០១៩ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដែលនេះ គឺជាការកាត់បន្ថយចំនួនជនភៀសខ្លួនក្នុងកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ។
ទាក់ទិននឹងការប្រកាសនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ចំនួននេះ គឺជាចំនួនអតិបរមាដែលសហរដ្ឋអាមេរិកនឹងទទួលយកក្នុងឆ្នំាសារពើពន្ធបន្ទាប់ បើប្រៀបធៀបទៅនឹងឆ្នំានេះ ដែលមានចំនួន៤៥.០០០នាក់ ដែលត្រូវបានគេរាយការណ៍ថា មានកម្រិតទាបបំផុតចាប់តំាងពីឆ្នំា១៩៨០ ។ គិតចាប់ពីឆ្នំាសារពើពន្ធក្រោយនេះ រដ្ឋបាលលោក ត្រាំ នឹងចាប់ផ្តើមកម្មវិធីថ្មីសម្រាប់ជនអន្តោប្រវេសន៍ ដែលស្ថិតក្រោមច្បាប់ថ្មីស្តីពីការត្រួតពិនិត្យពិសេស នៃជនភៀសខ្លួន ដែលអាចនឹងបន្តការគំរាមគំហែងដល់សន្តិសុខ និងសុខមាលភាពរបស់សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា វិធានការវាយតម្លៃថ្មីនេះ នឹងចាប់ផ្តើមដំណើរការពិនិត្យឡើងវិញរយៈពេល៩០ថ្ងៃសម្រាប់រដ្ឋបាលលោក ត្រាំ ដើម្បីធ្វើការវាយតម្លៃការគំរាមកំហែងស៊ីជម្រៅស្តីពីជនភៀសខ្លួនមកពីប្រទេសចំនួន១១ ប៉ុន្តែគិតមកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ មិនបានបង្ហាញបញ្ជីនៃប្រទេសទាំង១១នោះនៅឡើយទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner