កីឡាករប្រណាំងម៉ូតូ GP Marc Marquez បន្តឈរកំពូលតារាង ខណៈ Andrea Dovizioso ឈ្នះជើងឯក Czech Grand Prix

អត្ថបទដោយ៖
ហេង វណ្ណា

កីឡាករប្រណាំងម៉ូតូ GP សញ្ជាតិអ៊ីតាលី Andrea Dovizioso បាន​ប្រជែងយកឈ្នះជើងឯក Czech Grand Prix ឲ្យក្រុមប្រណាំង Ducati លេខ១ និងលេខ២​ ក្នុង​ប្រទេសឆេក កាលពីថ្ងៃ​អាទិត្យ​ម្សិល​មិញ ស្រប​ពេល​សមាជិកក្រុមហុងដា កីឡាករ Marc Marquez បានបញ្ចប់ ត្រឹមលេខ៣ តែនាំ​មុខ​គេ​លើតារាងជើង​ឯក​ពិភព​លោក៤៩ពិន្ទុ ។ Andrea Dovizioso ដែលបានយកឈ្នះដំណាក់កាល​ទីតាំង​មកដល់ទី ព្រ័ត្រមុនគេប្រើ ថិរវេលា៤១នាទី និង៧ចុច៧២៨វិនាទី លេខ២មិត្តរួមក្រុម Ducati សញ្ជាតិអេស្ប៉ាញ Jorge Lorenzo យឺតជាង ០ចុច ១៧៨វិនាទី, លេខ៣ Marc Marquez ខណៈ​អតីត​​​ជើងឯកម៉ូតូ GP ៧សម័យ Valentino Rossi សមាជិកក្រុម Yamaha លេខ៤យឺង​ជាងគេ​២នាទី ៩០២ ​វិនាទី ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner