ក្លឹប Fulham ចំណាយ២២លានផោនទិញខ្សែប្រយុទ្ធ Mitrovic ផ្តាច់ពី Newcastle

អត្ថបទដោយ៖
ហេង វណ្ណា

ក្លិប Fulham បានចំណាយលុយ ២២លានផោននាំយកខ្សែប្រយុទ្ធ Alexander Mitrovic ផ្តាច់ពីក្លិបសារិកាព្រៃ Newcastle បន្ទាប់ពីឡើងមកកាន់ក្របខណ្ឌកំពូល English Premier League  ដើម្បីពង្រឹងគុណភាពក្នុងតំបន់ប្រយុទ្ធកាលពីម្សិលមិញ។ 

រដូវកាលខ្សែប្រយុទ្ធវ័យ២៣ឆ្នាំសញ្ជាតិស៊ែប៊ីរូបនេះ លេងអោយ Fulham ជាលក្ខខណ្ឌខី្ចជើងពី Newcastle ដោយរូបគេទាត់បញ្ចូលទីបាន១២គ្រា ក្នុងចំណោម១៧ ប្រកួត ហើយបានរួមចំណែកដ៏សំខាន់ជួយឲ្យ Fulham ឡើងមកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេសសាជាថ្មី ក្នុងនាមជាក្រុមលេខ៣ក្នុងតារាងលីគលំដាប់ទី២ EFL Championship ក្រោយជម្រុះឈ្នះ Derby County និង Aston Villa ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner