អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ ថា ជើងឯកថ្នាក់ជាតិ ២០១៨ នឹងកែប្រែបទ​បញ្ជា​ប្រកួតខ្លះ ដើម្បីពង្រឹងសមត្ថភាពអត្តពលិក ត្រៀមការប្រកួតលើឆាកអន្តរជាតិ​

អត្ថបទដោយ៖
ហេង វណ្ណា

អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ អះអាងថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងកែប្រែ​បញ្ជាប្រកួតខ្លះៗ ដើម្បីពង្រឹងសមត្ថភាពអត្តពលិក ឆ្ពោះទៅប្រជែងដោយគុណភាព ក្នុងព្រឹត្តិការណ៍ អន្តរជាតិ​នានា ។

ក្រោយពីសម្លឹងឃើញនូវភាពខ្វះចន្លោះមួយចំនួនពាក់ព័ន្ធនឹងលក្ខន្តិកៈបច្ចេកទេស នៃការប្រកួត​ដែលធ្វើអោយការអភិវឌ្ឍន៍សមត្ថភាពអត្តពលិកនៅតាមបណ្តាក្លឹបយូដូ ពុំសូវមានការលូតលាស់​ឆ្លើយ​តប​ទៅនិងអ្វីដែលសហព័ន្ធចង់បាននោះ ខេមរៈសហព័ន្ធយូដូថា នឹងមានការកែប្រែលក្ខន្តិកៈ​ខ្លះៗ​សម្រាប់​​​ការប្រកួតកីឡាយូដូ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលគ្រោងនឹងរៀបចំនាអំឡុងខែតុលា ខាង​មុខ​នេះ ។ លោក ណាំង រ៉ាវុធ អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ អោយដឹងបែបនេះ ក្នុងបទ​សម្ភាសន៍​​​ នាព្រឹកមិញនេះ នៅទីស្នាក់ការសហព័ន្ធ​ក្នុងពហុ​កីឡា​ដ្ឋាន​ជាតិ ​។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner