ក្លឹប Fulham កំពុងតាមប្រម៉ាញខ្សែបម្រើប្រយុទ្ធ Andre Schurrle

អត្ថបទដោយ៖
ហេង វណ្ណា

ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់កីឡាករ Andre Schurrle ត្រូវបានក្រុមចំណូលថ្មីនៅលីគកំពូលអង់គ្លេស Fulham តាមប្រម៉ាញ ហើយរំពឹងថា ផ្លាស់ជាផ្លូវការនៅថ្ងៃពុធ ទី២៥ កក្កដា នេះ។ ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់វ័យ ២៧ឆ្នាំ ម្នាក់នេះត្រូវបានក្លឹប Borussia Dortmund ដាក់លក់ ហើយក្លឹបជាច្រើនកំពុងចាប់អារម្មណ៍លើរូបគេដូចជា Everton . Crystal Palace និង Lazio ជាដើម។ ជាមួយគ្នានេះ ក្រុមលោក Slavisa Jokanovic ក៏បង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Alesandar Mitrovic របស់ Newcastle ផងដែរ ។

គួររំលឹកថា សមាជិកក្រុមជើងឯកអាល្លឺម៉ង់ លើកពានកាលពីរ World Cup 2014 ធ្លាប់លេងឲ្យ Chelsea ដោយស៊ុត បញ្ចូលទីបាន១១គ្រាប់ និង បង្ហាញខ្លួន៤៤លើកនៅ Premier League មុនចាកចេញនៅឆ្នាំ២០១៥៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner